adverise with khmeread 1

លោក Claudio Ranieri ចេញមក​បញ្ជាក់​យ៉ាងច្បាស់​ថា Mahrez មិន​ទៅណា​ចោល Leicester ទេ​

​    ​លោក Claudio Ranieri បាន​ជំរុញ​ជំនឿ​ជាក់​បន្ថែម​ដល់​ក្រុម Leicester  បន្ទាប់ពី​ការប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ត្រៀម​រដូវ​កាល​ថ្មី​របស់​ក​ញ្ច្រោ​ង​មួយ​នេះ​ក្នុងជំនួប​ជាមួយ Oxford ដោយ​ទទូចថា Riyad Mahrez នឹង​នៅតែ​ជា​កីឡាករ​របស់​ក្រុម Leicester ។​

​    ​Mahrez ក្លាយជា​គោលដៅ​ដ៏​មាន​សក្តានុពល​សម្រាប់​ក្លឹប Barcelona, Arsenal, Manchester City និង Chelsea ប៉ុន្តែ​អ្នកចាត់ការ​ទូទៅ​របស់​គាត់​បានប្រកាសថា គាត់​នឹង​ស្នាក់នៅ​បន្ត បន្ទាប់ពី​កីឡាករ​ល្អ​ប្រចាំឆ្នាំ​របស់​លី​ក​កំពូល​អង់គ្លេស​រូបនេះ បាន​លេង​ពាក់កណ្តាល​តង់​នៅក្នុង​ការប្រកួត​ដែល​ទទួលបាន​ជ័យជម្នះ​ក្នុង​លទ្ធផល ២-១ លើ​ក្រុម​មកពី League One (​លី​ក​លំដាប់​ទី​បី​) របស់​អង់គ្លេស Oxford​។​

​    ​ក្រុម​ក​ញ្ច្រោ​ង​បាន​ខកចិត្ត​ម្តង​ទៅហើយ​ដោយ​ការលក់​ចេញ N’Golo Kante ទៅកាន់​ក្រុម​តោ​ខៀវ Chelsea ប៉ុន្តែ Ranieri មើលទៅ​ហាក់ដូចជា​ចង់​សម្រាល​ទុក្ខព្រួយ​របស់​ប្រិយមិត្ត​តាម​ដែល​គាត់​អាចធ្វើ​ទៅបាន​។​

​    ​គាត់​បានប្រកាសថា "​អ្នក​រាល់គ្នា​នៅទីនេះ​គឺ​រីករាយ ហើយ​ប្រាកដ​ណាស់ គាត់ (Mahrez) ចង់​ស្នាក់នៅ​បន្ត​។ គ្មាន​កីឡាករ​ដទៃទៀត​នឹង​ចាកចេញ​ឡើយ យើង​នឹង​នៅ​ជាមួយគ្នា​។ Riyad នឹង​នៅ​ជាមួយ​យើង​ជា​រៀងរាល់ឆ្នាំ​"៕

ប្រភព៖​ Mirror

adverise with khmeread

មតិយោបល់