1

Paul Pogba និង Romelu Lukaku ត្រូវគេ​ប្រទះឃើញ​លេង​បាល់បោះ​ជាមួយគ្នា​នៅ ម៉ៃ​អា​មី​

​    ​Paul Pogba និង Romelu Lukaku អាច​ប្រឈម​នឹង​អនាគត​ដែល​មិន​ច្បាស់លាស់​ទាំងពីរ​រូប ប៉ុន្តែ​ពួកគេ​បានដាក់​អនាគត​ទាំងនោះ​នៅ​ដោយឡែក​សិន ដើម្បី​រីករាយ​នឹង​ការប្រកួត​កីឡាបាល់បោះ​មួយ​ជាមួយគ្នា ខណៈ​កំពុង​ស្ថិតនៅ​ថ្ងៃ​លំហែកាយ​ក្នុង​ទីក្រុង​ម៉ៃ​អា​មី​។​

​     ដៃគូ​ទាំងពីរ​នេះ ហាក់​មិន​ខ្វល់ខ្វាយ​នោះឡើយ​ដោយ​ការរស់នៅ​ឃ្លាតឆ្ងាយ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ពួកគេ​មុនពេល​រដូវ​កាល​ថ្មី​ឈាន​មកដល់​។​

​    ​បិសាច​ក្រហម Manchester United ត្រូវបាន​គេ​រាយការណ៍​ថា បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បំបែក​តម្លៃ​ផ្ទេរ​កំណត់ត្រា​ពិភពលោក​ដើម្បី​អូស​ដៃ​យក Pogba ត្រឡប់​មកកាន់​ទឹកដី Old Trafford របស់​ពួកគេ​ពី Juventus វិញ​។​

​    ​រដូវ​កាល​ដ៏​ដុនដាប​សម្រាប់​ក្រុម Everton កាលពី​ឆ្នាំមុន មានន័យថា​ពួកគេ​មិនមាន​ការប្រកួត​នៅក្នុង​តំបន់​អឺរ៉ុប​នោះឡើយ​សម្រាប់​រដូវ​កាល​នេះ ហើយ Lukaku ក៏​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ការចាកចេញ​ពី​ទឹកដី Goodison Park ផងដែរ​។​

​    ​ទោះជា​យ៉ាងណា Everton ក៏​ចង់​រក្សា​កីឡាករ​រូបនេះ​ផងដែរ ដែលមាន​សេចក្តីរាយការណ៍​ថា គាត់​នឹង​អាច​ទទួលបាន​ប្រាក់​ឈ្នួល​បន្ថែម​ជាមួយ​កិច្ចសន្យា​រយៈពេល​ប្រាំ​ឆ្នាំ​ថ្មី ក្រោយ​លំហូរ​ចូល​នៃ​មូលនិធិ​ថ្មី​ដែល​វិនិយោគ​ដោយ​មហាសេដ្ឋី​លោក Farhad Moshiri ៕

ប្រភព​៖ Mirror

មតិយោបល់