adverise with khmeread Ab31a521 4a49 42a0 a11a f60896717bad

ក្រុម​ញៀន​ថ្នាំ​ឆបោក​លុយ​ពីអតិថិជន​វេរ​លុយ​ Wing​ ជាប់​ខ្នោះ​៤​នាក់ ​(​មាន​វីដេអូ​)

    កណ្តាល ៖ មាន​ករណី​ឆបោក​លុយ​ទីតាំង​វេរ​លុយ ​Wing ​កើតឡើង​នា​ថ្ងៃទី​១៩​ កក្កដា​ ឆ្នាំ​២០១៦​វេលា​ម៉ោង​១០ ​និង​២៥​នាទី នៅ​ចំណុច​ភូមិ​ព្រៃ​ទន្លាប់ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​អស់​២០​ដុល្លារ ដោយសារតែ​ពឹង​ឱ្យជួយ​រក​ប្តី។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ហ៊ួ​ន ចាន់​នាង ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​នៅ​ភូមិ​អង្គ​តា​កូវ សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ​បាត់​បង់លុយ២០​ដុល្លារ។​

    ចំណែក​ជនល្មើស ០៤​នាក់​គឺ​ទី១.​ឈ្មោះ​ ម៉ៅ ពន្លក ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​នៅ​ភូមិ​បូរី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​ខេត្តកណ្ដាល​ (​ធ្លាប់​អប់រំ​នៅ​ប៉ុស្តិ៍​ប្រើប្រាស់​គ្រឿងញៀន​), ទី២.​ឈ្មោះ ​សឿ​ម វី​រៈ ភេទប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​គល់ សង្កាត់កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​នៅផ្ទះ​, ទី៣.​ឈ្មោះ​ សួគ៌ ចិ​ត្ត្រា ​ភេទប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​កម្មករ​រោងចក្រ​ និង​៤.​ឈ្មោះ​ សោម សុភា ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ​។ ​អ្នក​ទាំង​០៤​នាក់​ឃាត់ខ្លួន​ថ្ងៃទី២០ ​កក្កដា​ ឆ្នាំ​២០១៦​។​

    វត្ថុតាង​ចាប់យក​៖ ១-​ក្រដាស់ Wing វេ​លុយ០៣​សន្លឹក​, ២-​ទូរស័ព្ទដៃ​០៧​គ្រឿង (​សាំ​ស៊ុ​ង​ស៊េ​រិ​ចាស់​០៤​គ្រឿង​.​ណូគា ស​C200​មួយគ្រឿង, kA Mobile ០១​គ្រឿង ​និង​LG០១​គ​គ្រឿង​), ៣-​ដាវ​ដែក​កែច្នៃ​០២​ដើម​, ៤-​ដំបង​ឬ​ស្សី​០១​កំណាត់​ប្រវែង​១​ម៉ែត្រ, ៥-​កាំបិតផ្គាក់​ផ្លែ​ដែក​ដង​ឬ​ស្សី​០១, ៦-​ញញួរ​ដែក​ដង​ឈើ ០១, ៧-​ដែក​ដាប់ ០១, ៨-​កាំបិតប៉ាំងតោ​០១​កូនកាំបិត​០១៩-​កន្ត្រៃ​កាត់​ខោអាវ ០១, ១០-​ដែកឆាប​ឆាប​ធំ​មួយ​, ១១-​ពូថៅ​០១១២-​ការ​បូ​ប​សាក់​កាដូ​ពណ៌ មួយ​ និង​១៣-​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១៧​ កក្កដា ​២០១៦ ប្ដី​ជនរងគ្រោះ​ឈ្មោះ​ យ៉ាន់ សីហា ​អាយុ​១៩​ឆ្នាំ ជាងផ្សារដែក បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​មិនដឹង​ចេញទៅ​ណា​ទេ។ ​បន្ទាប់មក​ជនរងគ្រោះ​បាន​តាមរក​ប្ដី​ឃើញ​នៅផ្ទះ​របស់​ឈ្មោះ​ ម៉ៅ ពន្លក ហើយក៏បាន​នាំ​ប្ដី​មក​ផ្ទះ​វិញ​។ ពេលទៅដល់​ផ្ទះ រំលង​ប្រហែល​២​ម៉ោង​ប្ដី​ជនរងគ្រោះ​ក៏ចេញពីផ្ទះ​ទៅយក​អត្ត​ស​ញ្ញណ​ប័ណ្ណ ដើម្បី​រក​ការងារ​ធ្វើ តែ​បាត់​រហូត​។​

    លុះដល់​ថ្ងៃទី​១៩​ខែ​ឆ្នាំ​ដដែល​ជនរងគ្រោះ​បាន​តេ ទូរស័ព្ទ​ទៅ​ជនល្មើស​ឈ្មោះ ម៉ៅ ពន្លក ឱ្យ​ជួយ​រក​ប្ដី តែ​ឈ្មោះ ពន្លក ​តម្រូវ​ឲ្យ​ជនរងគ្រោះ វេរ​លុយ​តាម​ Wing ចំនួន​៥០​ដុល្លារ ទើប​ព្រម​ជួយ​រក​ប្ដី​ឱ្យ។ ជនរងគ្រោះ​បាន​វេរ​លុយ​ឱ្យ​២០​ដុល្លារ​សិន​។ តាមរយៈ​លេខ​ទូរ​
​ស័ព្ទ​លេខ ០៩៦.៣៣៣០៣១០ (​ជនរងគ្រោះ​)​ តេ​ចូល​លេខ​ទូរស័ព្ទ​ជនល្មើស​ ០៩៦.៧៣៩១២១១​។ ក្រោយមក​ជនល្មើស​បាន​កុហក រហូត។​

    លុះដល់​ម៉ោង​៦​ និង​៣០​នាទី ល្ងាច ជនល្មើស​ និង​បក្ខពួក​បាន​តេ​មក​ជនរងគ្រោះ​ទារលុយ​បន្ថែម ៣០​ដុល្លារ ទៀត ដោយ​ឱ្យ​ជនរងគ្រោះ យកលុយ​ទៅ​គប់​ចូល​ក្នុងផ្ទះ​ជនល្មើស តែ​ជនរងគ្រោះ​មិន​ធ្វើតាម​ទេ​។​

    តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស​ឆ្លើយថា​៖ ខ្លួន​បានទទួល​លុយ​តាម ​Wing ពី​ជនរងគ្រោះ​បានតែ​១៨,៥​ដុល្លារ និង​នៅ​យប់​ថ្ងៃទី​១៩​ កក្កដា ឆ្នាំ​២០១៦ ពួកខ្លួន​បាន​ប្រើប្រាស់​ថ្នាំញៀន នៅក្នុង​ផ្ទះ​ឈ្មោះ​ ម៉ៅ ពន្លក អស់​០២​កញ្ចប់​តូច​តម្លៃ ៥ម៉ឺ​ន​រៀល ដោយបាន​ទិញ​ពី​ឈ្មោះ តាក់ ភេទ​ប្រុស អាយុ​ប្រហែល​២៥​ឆ្នាំ នៅ​ភូមិ​បូរី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល មុខរបរ​មិន​ពិត​។​

    ក្នុងករណីនេះ សមត្ថកិច្ចកំពុង​បន្តការស្រាវជ្រាវ និង​សាកសួរចាត់ការតាម​នីតិវិធី៕

 

adverise with khmeread

មតិយោបល់