adverise with khmeread 94329f35 d14c 40b8 9f64 8490aa4d9bb6

ចាប់​បុរស​ម្នាក់​តាម​ដីកា​ពាក់ព័ន្ធ​គ្រឿងញៀន​

    កណ្ដាល ៖ ប៉ូលិស​ស្រុក​ស្អាង​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តកណ្ដាល​ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នា​ថ្ងៃទី​២០​ កក្កដា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​និង​៣៥​នាទី នៅ​ចំណុច​ភូមិ​ព្រែ​កតា​សៅ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍រដ្ឋបាល​ស្វាយ​ប្រទាល ស្រុក​ស្អាង​បានធ្វើការ​ឃាត់ខ្លួន​ឈ្មោះ មន ម៉ែន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​សៅ ឃុំ​ស្វាយ​ប្រទាល ស្រុកស្អាង ខេត្តកណ្ដាល​ពីបទ​រក្សា​ទុក​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កើតហេតុ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

    ការចាប់ខ្លួន​យោងតាម​ដីកា​លេខ​: ០៣៦​ចុះ​ថ្ងៃទី​២៧.០១.២០១៦ របស់លោក ងួន វុទ្ធី អនុប្រធាន​នៃ​សាលាដំបូង​ខេត្តកណ្ដាល រួច​បាន​បញ្ជូនមក អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់