13820906 261363694244751 1776842175 n

ឃាត់​ប្រុស​ស្រី​២​នាក់​ជាមួយ​ថ្នាំញៀន​៤១​កញ្ចប់​

    ភ្នំពេញ ៖ កម្លាំង​ល្បាត​របស់​អាវុធហត្ថ​ខណ្ឌដូនពេញ បាន​ឃ្លាំមើល​យុវជន ប្រុស​ស្រី​០២​នាក់ ដែល​បាន​ជិះ​ម៉ូតូ​ក្រឡឹង​ជនបរទេស ឃើញ​សកម្មភាព​គួរ​ឱ្យ​សង្ស័យ កម្លាំង​អាវុធហត្ថ​បាន​ឃាត់​សួរនាំ នៅ​យប់​ថ្ងៃទី១៩ ឈានចូល​ថ្ងៃទី២០ ​កក្កដា ​ឆ្នាំ​២០១៦ វេលា​ម៉ោង១២​ និង​៣០​នាទី។​

    មន្ត្រី​អាវុធហត្ថ​និយាយថា បន្ទាប់ពី​សាកសួរ​សម​ត្ថ​កិច្ច​ទទួល បាន​ចម្លើយ​សារភាពថា​ពួកគេ​តែងតែ​ឆក់​ទូរស័ព្ទ​ និង​កាបូប​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ​នេះ​រាប់​ភ្លេច​មកហើយ ហើយ​ពួកគេ​ប្រក​បរបរ​ជួញដូរ​គ្រឿងញៀន​ទៀត ដោយមាន​គ្រឿងញៀន​ជាច្រើន​នៅផ្ទះ​សំណាក់​ប៉េសេ​ក្នុង​ខណ្ឌមានជ័យ។​

    ដឹង​ដូច្នោះ​ទើប​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌមានជ័យ និង​កម្លាំង​ជំនាញ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ចុះទៅ​ឆែកឆេរ​នៅផ្ទះ​សណាក់ រកឃើញ​ថ្នាំញៀន​កញ្ចប់​ធំ តូច សរុប​៤១​កញ្ចប់ ព្រមទាំង​សម្ភារៈ​ប្រព្រឹត្ត​បទល្មើស​ជាច្រើន​ទៀត​។

    ប​ច្ចុ​ប្ប​ន្នកំពុង​ឃាត់ខ្លួន​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

មតិយោបល់