adverise with khmeread 3

បុរសម្នាក់ស្រវឹងស្រាដើរដួលបោកក្បាលត្រូវថ្មហូរឈាមដល់ស្លាប់

    កណ្តាល ៖ បុរស​ម្នាក់​សង្ស័យ​ផឹកស្រា​ស្រវឹង​ជោកជាំ​ដើរ​ដួល​បោក​ក្បាល​ត្រូវ​ដុំថ្ម​ស្លាប់​ដោយ​ខ្លួនឯង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៤​ទៀបភ្លឺ​ថ្ងៃ​ទី​៣១​ធ្នូ​ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូ​វេ​ប​តុង ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន​ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​
    ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ មិត្ត សំណាង ភេ​ទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ និង មុខរបរ​មិន​ពិតប្រាកដ​។​
     ក្រោយពី​ប៉ូលិស​ជំនាញ​ព្រហ្មទណ្ឌ​ខត្ត​កណ្តាល​ធ្វើ​កោសល្យវិច័យ​រួច​បាន​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ដួល​បោក​ក្បាល​ត្រូវ​ដុំថ្ម​ពិត​ប្រាក​ដែ​មន​។​
​     បច្ចុប្បន្ន​សាកសពប្រគល់​ឲ្យ​អាជ្ញាធរ​សង្កាត់​ដើម​មៀន​ចាត់ចែង​បូជា​តាមប្រពៃណី​៕​

adverise with khmeread

មតិយោបល់