adverise with khmeread 1

អ្នកវិទ្យាសាស្ត្រ​ភ្ញាក់ផ្អើល​ពេល​ឃើញ​តំបន់​មួយ​នៅ​វាល​ខ្សាច់​សាហា​រ៉ា​មាន​ទម្រង់​ដូច​គ្រាប់ភ្នែក​

​    ​វាល​ខ្សាច់​សាហា​រ៉ា​មាន​ភ្នែក​មួយ ដែល​អ្នក​មិនអាច​មើលឃើញ​នៅលើ​ផ្ទៃរាប​លើដី​នោះទេ​។ បើ​អ្នក​ចង់​មើល​លុះត្រាតែ​នៅលើ​ពីលើ​លំហរ​អាកាស​ទើប​អាច​មើលឃើញ​។​

​    ​នៅពេលដែល​យានអវកាស Gemini 4 Mission បង្ហោះ​ក្នុង​ឆ្នាំ ១៩៦៥ អ្នក​អវកាស​បាន​រកឃើញ​ភ្នែក​នៃ​វាល​ខ្សាច់​សាហា​រ៉ា​នេះ​។​

​    ​វា​ស្ទើរតែ​ជា​រង្វង់​មួយ​ដ៏​ល្អឥតខ្ចោះ ដែលមាន​ផ្ទៃមុខ​កាត់​ប្រហែលជា ៤០ គីឡូម៉ែត្រ​។ អ្នកវិទ្យាសាស្ត្រ​គិតថា​វា​គឺជា​អាចម៍ផ្កាយ​មួយ ដែល​បណ្ដាលឱ្យមាន​ប្រហោង​ខូង​ដូច​ភ្នំភ្លើង​អ៊ីចឹង ប៉ុន្ដែ​វា​មិនមាន​ដុំថ្ម​អាចម៍ផ្កាយ​នោះទេ​។​

​    ​អ្នកវិទ្យាសាស្ត្រ​ឥឡូវ​គិតថា​វាល​ខ្សាច់​សាហា​រ៉ា​មាន​ចំណុច​មាន​ពិត​ជាមាន​ទម្រង់​រាង​ដូច​ភ្នែក​មែន នៅពេលដែល​ទ្វីប Pangea បាន​បំបែកចេញ​កាលពី​១០០​លាន​ឆ្នាំមុន​។​

​    ​នៅពេល​ទ្វីបអាហ្វ្រិក និង​អាមេរិក​ខាងត្បូង​បំបែកចេញ​ពីគ្នា ពួកគេ​គិតថា​បំណែក​ដុំថ្ម Molten បាន​បំបែកចេញ​ពីគ្នា​និង​ទីបំផុត​បាន​ផ្ទុះឡើង​។ ការបង្កើត​នូវ​ទម្រង់​ចម្លែក​នេះ យើង​អាច​មើល​ឃើញតែ​នៅលើ​លំហ​អាកាស​ប៉ុណ្ណោះ​៕

 

 

adverise with khmeread
ប្រភព៖ techinsider

អ្នកនឹងចូលចិត្ត

មតិយោបល់