adverise with khmeread Hector

លោក Guardiola តាម​ចែចូវ​សំណព្វចិត្ត​របស់លោក Arsene Wenger ប៉ុន្តែ​ត្រូវបាន​កាំភ្លើង​ធំ​ច្រានចោល​

​    ​ក្លឹប Manchester City បានបង្ហាញ​ចំណាប់អារម្មណ៍​លើ​កីឡាករ​ខ្សែការពារ​ស្តាំ Hector Bellerin របស់ Arsenal ប៉ុន្តែ​ត្រូវបាន​កាំភ្លើង​ធំ​ប្រាប់​វិញ​ថា ខ្លួន​នឹងមិន​ចាប់អារម្មណ៍​លើ​សំណើរ​ណាមួយ​ទេ​សម្រាប់​កីឡាករ​រូបនេះ​។​

​    ​គ្រូបង្វឹក​ក្លឹប City លោក Pep Guardiola គឺជា​អ្នកគាំទ្រ​របស់​កីឡាករ​អន្តរជាតិ​អេ​ស្ប៉ា​ញ​វ័យ​២១​ឆ្នាំ​រូបនេះ​។ ក្លឹប City កំពុង​ជួប​បញ្ហា​ចំពោះ​ជម្រើស​ខ្សែការពារ ខណៈ​កីឡាករ​មួយចំនួន​របស់ខ្លួន​ត្រៀ​ម​ចាកចេញ ហើយ​កីឡាករ Gael Clichy និង Bacary Sagna មាន​វ័យ​៣០​ឆ្នាំ​ទៅហើយ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់