adverise with khmeread 1

​បុរស​ម្នាក់​ថ្លើមធំ​ហ៊ាន​ចេញ​លុយ​អាហារ​ថ្ងៃត្រង់​ឱ្យ​ម្ចាស់​ក្រុមហ៊ុន AirAsia ប៉ុន្តែ​ចុងក្រោយ រូបគេ​ទទួលបាន​កាដូ​ដ៏​ពិសេស​

​     បុរស​ម្នាក់ ដែល​កាលពីពេល​ថ្មីៗ​នេះ បានចេញ​លុយ​អាហារ​ថ្ងៃ​ត្រង់ដោយ​សម្ងាត់​ឱ្យ​លោក Tony Fernandes ទទួលបាន​កាដូ​ដ៏​ពិសេស​ពី​ម្ចាស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia រូបនេះ​។​

​    ​បើ​យោងតាម​សារព័ត៌មាន Guang Ming Daily ប្រែ​សម្រួល​ដោយ The Star Online បានឱ្យដឹងថា កាលពី​ថ្ងៃទី ២៩ ខែមិថុនា លោក Jackson Yee វ័យ ២៧ បាន​នៅ​ម្នាក់ឯង​ចំ​ថ្ងៃ​ខួបកំណើត ប៉ុន្តែ​ដោយ​ចៃដន្យ គាត់​បាន​ជួប​លោក Fernandes និង​មិត្តភក្តិ​របស់គាត់​អង្គុយ​ក្បែរ​តុ​ខ្លួន​នៅ​ភោជនីយដ្ឋាន Putrajaya​។​

​    ​លោក Jackson បាន​ប្រាប់​សារព័ត៌មាន Chinese Daily ថា នៅពេលនោះ​គាត់​ចង់​ថតរូប​ជាមួយ​លោក Fernandes ខណៈ​ម្ចាស់ AirAsia រូបនេះ​ជា​និមិត្តរូប​របស់ខ្លួន ប៉ុន្តែ​គាត់​សម្រេចចិត្ត​មិន​ធ្វើ​ទៅវិញ ដោយសារ​នាយក​ប្រ​ត្តិ​ប​ត្តិ​រូបនេះ​ជាប់មាត់​ពិភាក្សា​ជាមួយ​មិត្តភក្តិ​។​

​    ​ផ្ទុយទៅវិញ លោក Jackson បានសម្រេច​ចិត្ត​ចេញ​លុយ​អាហារ​ថ្ងៃត្រង់​របស់លោក Fernandes ដែលមាន​តម្លៃ ៦០ រីង​ហ្គី​ត (១៤,៨៧ ដុល្លារ​) ហើយ​រូបគេ​ក៏បាន​ទុក​លិខិត​មួយច្បាប់​ដោយ​អរគុណ​ម្ចាស់ AirAsia ចំពោះ​ការដែល​លោក​ជា​និមិត្តរូប​បំផុស​គំនិត​រកស៊ី​ដល់​ប្រជាជន​ម៉ាឡេស៊ី​ទាំងអស់​។​

​    ​បន្ទាប់មក លោក Tony Fernandes បាន​បង្ហោះ​លិខិត​នោះ​នៅលើ​ទំព័រ Facebook របស់លោក និង​បាន​ផ្តល់ឱ្យ​លោក Jackson នូវ​សំបុត្រ​យន្តហោះ​ធ្វើដំណើរ​ទៅ​ម៉ា​ល់​ឌី​វ​ដោយ​ឥតគិតថ្លៃ ខណៈ​គាត់​ព្រម​ទទួលយក​ការចេញ​ថ្លៃ​អាហារ​ថ្ងៃ​ត្រង់នោះ​។​

​    ​លោក Jackson ក៏បាន​ឆ្លើយតប​ចំពោះ​ផុស​របស់លោក Fernandes យ៉ាង​ដូច្នេះ​ថា "​នេះ​ពិតជា​ធ្វើឱ្យ​ខ្ញុំ​សប្បាយចិត្ត​និង​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ដើម្បី​បន្ត​ជំរុញ​ទឹកចិត្ត​មនុស្ស​ដទៃទៀត​។ សង្ឃឹមថា​នេះ​អាច​ផ្ញើ​សារ​វិជ្ជមាន​ទៅគ្រប់​គ្នា​នៅទីនេះ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់