adverise with khmeread 103d2935 7635 45f3 93de 131289350e2f

សាហាវ! ឈ្លោះ​គ្នា​នៅពេល​លេង​បាល់ទះ​...​ពេល​ទៅផ្ទះ​បើកឡាន​បំ​បុក​រួច​ចាក់​ច្រើន​កាំបិត​ថែមទៀត​សន្លប់​ធំ

    ស្ទឹងត្រែង ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខត្ត​ស្ទឹងត្រែង​បានធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​ឈ្លោះ​គ្នា​នៅពេល​លេង​បាល់ទះ ហើយ​នៅពេល​លេង​ចប់​ត្រឡប់ទៅផ្ទះ​បើកឡាន​បំ​បុក​ម៉ូតូ​ឱ្យស្លាប់ រួច​ចាក់​ច្រើន​កាំបិត​ថែមទៀត​បណ្តាលឱ្យ​របួស​ធ្ងន់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ប្រាក់ សំណាង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ចំណុច​ភូមិ​ព្រែក​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ស្តី​ពីបទ​ប៉ុនប៉ង​ឃាតកម្ម មកលើ​​ឈ្មោះ ​ជា គឹម​វ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ដោយ​ជនល្មើស​បាន​បើករថយន្ត​​ដេញ​បុក​ជនរងគ្រោះ​ ដែល​កំពុង​ជិះ​ម៉ូតូ​ឱ្យ​ដួល​ហើយក៏​ចុះរ​ពី​ថយ​ន្ត​យក​កាំបិត​ស្នៀត​ចាក់​ជាច្រើន​កាំបិត​មកលើ​ជនរងគ្រោះ​បណ្តាលឱ្យ​របួសធ្ងន់។ មូលហេតុ​ផ្តើមចេញពី​វិវាទ​ពាក្យសម្តី​ក្នុងពេល​លេង​បាល់ទះ។



    បច្ចុប្បន្ន​ជនរងគ្រោះ​កំពង់​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត។ ​ករណី​ខាងលើនេះ​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​និង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់៕​

adverise with khmeread

មតិយោបល់