adverise with khmeread 66e4cd91 e0b0 4c1f acfa d187d3cb4677

បញ្ជូន​ចោរលួច​ជ័រកៅស៊ូ​២​នាក់​ទៅ​តុលាការ​

    ត្បូងឃ្មុំ ៖ ប៉ូលិស​ជំនាញ​ការិយាល័យ​កម្រិត​ស្រាល​ខេត្ត​ត្បូងឃ្មុំ​ បាន​សហការ​ជាមួយ​សម​ប៉ូលិស​ស្រុក​អូ​រាំង​ឪ បា​នប​ញ្ចូ​ន​ជនសង្ស័យ​២​នាក់​ទៅ​សាលាដំបូង​ខេត្ត​នា​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​ឃាត់ខ្លួន​ពីបទ​លួច​ជ័រកៅស៊ូ​ចំនួន​៣​៤គីឡូក្រាម។ 

    ប៉ូលិស​និយាយថា  ជនសង្ស័យ​ឈ្មោះ ត្រី ដូច ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​ឈ្មោះ ហ៊ត់ ភណ្ឌ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ អ្នក​ទាំងពីរ​នៅ​ភូមិ​ម្រាម​ទាក ឃុំ​ជី​រោទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ​ក្នុង​បទល្មើស​ជាក់ស្តែង ករណី​ចោរកម្ម លួច​ជ័រកៅស៊ូ​កើតហេតុ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ចម្ការកៅស៊ូ​ពាម​ជាំ​ង​។ 

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ជា សា​វី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​។ វត្ថុ​តា​រួមមាន​៖ ជ័រ​៣៤​គីឡូក្រាម មធ្យោបាយ ម៉ូតូ​សង់​កូរ៉េ​(​ចាស់​)២​គ្រឿង ដោយឡែក​ជនសង្ស័យ​នឹង​វត្ថុតាង​ព្រមទាំង​សំណុំរឿង​ត្រូវបាន​បញ្ចូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕​

adverise with khmeread

មតិយោបល់