adverise with khmeread 6e07b34f 6e70 4127 82e2 1c0c2eb8f6de

ឆក់យក​ទូរស័ព្ទ​ម៉ាក ​iPhone 6plus ​ជាប់​ខ្នោះ​ប៉ូលិស​

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ថ្មី​១​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​ពីបទ​ឆក់​ទូរស័ព្ទ​ទំនើប​នៅ​ចំណុច​មុខផ្ទះ​លេខ​២០B Eo ផ្លូ វ​១១៤  សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ នៅ​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦​ វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ឃុន ពិ​យ៉ា ហៅ​យ៉ា ភេទប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។

    ចំណែក​ជនរងគ្រោះ​ឈ្មោះ​ ហួន ប៊ុនថន ភេទប្រុស អាយុ​៣៨​ឆ្នាំ​ ជនជាតិខ្មែរ​មុខរប រលក់​ឡាន​នៅក្បែរ​ពេទ្យ​ជប៉ុន ស្នាក់នៅផ្ទះ​លេខ​២៣៨៦AEo ផ្លូវ​៤៥ សង្កា​ត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

    វត្ថុតាង​ចាប់យក​បាន ១-​ទូរស័ព្ទ​ម៉ាក ​iphone 6plus​ ពណ៌​មាស​ជា​របស់​ជនរងគ្រោះ​ហើយបាន​ប្រគល់ឱ្យ​ជនរងគ្រោះ​វិញ​ហើយ និង​២-​ម៉ូតូ​ម៉ា​កនិច ពណ៌ខៀវ​-​ស ពាក់​ផ្លា ក​លេខ​1FU-3318​ ជារ​បស់ជនស​ង្ស័យ​ដែលមាន​លេខ​តួ ​MH8CE44 D000118543 និង​លេខ​ម៉ាស៊ីន ​A E52-200099​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ដូន ពេញ ដើម្បី​ធ្វើការ​សាកសួរ​កសាង​សំណុំ​រឿង​ចាត់ការ​តាម​និតិ​វិធី​នៃ​ច្បាប់​៕

adverise with khmeread

មតិយោបល់