adverise with khmeread 1

ទំនាស់ដណ្តើមម៉ូយគ្នាវាយបុរសចំណាស់ម្នាក់របួសជាប់ខ្នោះ

     ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នករត់ម៉ូតូឌុប ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​៣១​ធ្នូ​ឆ្នាំ​២០១៥ បន្ទាប់ពី​បាន​ប្រើ​ហិង្សា​ដោយ​ចេតនា​វាយ​នឹង​ដែក​ច្រ​វ៉ា​ក់​សោ​បណ្ដាល​ឲ្យ​របួស​បុរស​ចំណាស់​ជា​អ្នករត់ម៉ូតូឌុប​ដូចគ្នា ដោយសារ​ទំនាស់​ដណ្តើម​ម៉ូយ​គ្នា​។​
      ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៣០​ធ្នូ​ឆ្នាំ​២០១៥ វេលា​ម៉ោង​៧​និង​១០​នាទី ព្រឹក​នៅ​ចំណុច​ផ្លូវ​លេខ​១០៣ ក្រុម​១៣ ភូមិ​ទួលគោក​ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​ត្រូវបាន​ជនបង្ក​យក​ដែក​សោ​ច្រ​វ៉ា​ក់​វាយ​បុរសរងគ្រោះ​បណ្តាល​ឲ្យ​របួស​ដោយសារ​តែមាន​ទ​មនាស់​ដណ្តើម​ម៉ូយ​គ្នា ហើយ​រត់​បាត់​។​
     លុះ​នៅ​ព្រឹក​ថ្ងៃទី​៣១​ធ្នូ​ឆ្នាំ​២០១៥ ម៉ោង​៦​និង​៣០​នាទី​ខណ​:​ជនសង្ស័យ​អង្គុយ​រត់​ម៉ូតូឌុប​កំពុង​អង្គុយចាំ​ម៉ូយ ត្រូវបាន​បងប្អូន​ជនរងគ្រោះ​នាំខ្លួន​ជនសង្ស័យ​ប្រគល់ជូន​ប៉ូលិស​ប៉ុស្តិ៍​តែម្ដង​។​
     ប៉ូលិស​បន្តថា  ជនសង្ស័យ​ឈ្មោះ ស៊ី​ម ផាត ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ខ្មែរ មុខរបរ​: រត់​ម៉ូតូឌុប (​ឃាត់ខ្លួន​)​។​ដកហូត​វត្ថុតាង​: ច្រ​វ៉ា​ក់​ស្រោប​ទុយ​យោ​ជ័រ​មួយ​ខ្សែ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ គឹម សេត​សេង ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ខ្មែរ​មុខរបរ​: រត់​ម៉ូតូឌុប​។​រងរបួស​: របួស​បែរ​ចិញ្ចើម​ខាងស្ដាំ​និង​របួស​ម្រាម​ដៃស្ដាំ​។​
   ចំពោះមុខ​ករណី​ខាងលើ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​បាន​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់