adverise with khmeread 6aaa5f86 d43d 45e4 a9c9 25cf0a7410b9

ក្របី​ឈ្មោល​មួយ​ក្បាល​បាន​ងាប់​,​ ម្ចាស់​ក្របី​សន្លប់​ស្តូកស្តឹង​ដោយសារ​...

    ព្រះសីហនុ ៖ សត្វ​ក្របី​ឈ្មោល​មួយ​ក្បាល​បាន​ងាប់ ចំណែក​ស្ត្រី​ម្ចាស់​ក្របី ​បាន​រងរបួស​សន្លប់​ដេក​ស្តូកស្តឹង​ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​រន្ទះបាញ់​មួយ​ករណី ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​២០ ​កក្កដា​ ឆ្នាំ​២០១៦​នេះ នៅ​ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់សីលា ​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។​

    មន្ត្រី​កងរាជអាវុធហត្ថ​ដែល​ចុះ​ទៅដល់​កន្លែងកើតហេតុ​បានឱ្យដឹងថា ជនរងគ្រោះ​នឹង​ជា​ម្ចាស់​សត្វ​ក្របី​មានឈ្មោះ ឡឹប ធី​ដា ភេទ​ស្រី អាយុ​៣០ ឆ្នាំ​ជនជាតិខ្មែរ​អ៊ិ​ស្លាម មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ។

    ក្រោយ​កើតហេតុ​ប្រមាណ​២០​នាទី​ស្ត្រី​រងគ្រោះ​បានដឹងខ្លួន​វិញ​បន្ទាប់ពី​ក្រុមគ្រួសារ​បាននាំគ្នា​ជួយសង្គ្រោះ​៕

adverise with khmeread

មតិយោបល់