adverise with khmeread E5cb5d80 1c43 42d8 a454 01fceba8d257

ឃាត់​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​៣​កញ្ចប់​

    កណ្តាល ៖ ប៉ូលិស​ស្រុក​អង្គស្នួល​ បាន​បង្ក្រាប​មុខសញ្ញា​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ ដោយ​ខុសច្បាប់​ប្រភេទ​ម៉ា​ទឹកកក​កាលពី​ថ្ងៃទី ២០​ ខែ​កក្ក​ដា​ ឆ្នាំ២០១៦ វេលា​ម៉ោង​២​ និង​១០​នាទី រសៀល​ចំណុច​ផ្លូវលំ​ភូមិ​ចំការ​ជោ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ ប៉ោ ផានិត ភេទ​ប្រុស អាយុ២០​ឆ្នាំ ជនជាតិ​ខែ្មរ​មុខរបរ​មិន​ពិត នៅ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល ​ខេត្តកណ្ដាល​។​

    វត្ថុតាង​ចាប់យក ទូរ​ស័ព្ទដែ​០១​គ្រឿង​ម៉ាក​ណូគា​១២៨០​ពណ៌​ស​,​ ថ្នាំ​ម្សៅ​ពណ៌​សថ្លា​សង្ស័យថា​ជាសារធាតុ​ញៀន​៣​កញ្ចប់​តូច​,​ ដែកកេះ១១ និង​ម៉ូតូ​០១​គ្រឿង​C១.២៥ ពណ៌​ខ្មៅ​សេរី​០៥​ឡើង​០៧​គ្មាន​ពាក់​ផ្លាកលេខ​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​ខាងលើ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ពើក​សហការ​ជាមួយ​ផ្នែក​ជំនាញ​ចុះ​ បានទទួល​ពត៌មាន​ពី​កម្លាំង​ថា​ មាន​មានមុខ​សញ្ញា​កំពុងតែ​ចែកចាយ​ថ្នាំញៀន​នៅ​ចំណុច​ខាងលើ​ ហើយ​ទើប​ប៉ូលិស​ធ្វើការ​ត្រួតពិនិត្យ​លើ​មុខសញ្ញា​រកឃើញ​ម្សៅ​ពណ៌​ស​ថ្លា​សង្ស័យថា​សារធាតុ​ញៀន​លាក់ទុក​ក្នុង​ដប​ទឹកបរិសុទ្ធ​ចំនួន​៣​កញ្ចប់​តូច​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​បា​នក​សាង​សុំ​ណុំ​រឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់