adverise with khmeread F3be01b6 36cc 4456 a095 a7826177daf3

ស្ត្រី​តារាចម្រៀង​តាម​ភោជនីយដ្ឋាន​ម្នាក់ ត្រូវ​ប្តី​សម្លាប់ចោល​នៅក្នុង​បន្ទប់​ជួល

    ភ្នំពេញ ៖ ស្ត្រី​តារាចម្រៀង​តាម​ភោជនីយដ្ឋាន​ម្នាក់ ត្រូវបាន​ប្តី​សម្លាប់ចោល​ដោយ ច្របាច់ក នៅក្នុង​បន្ទប់​ជួល​ផ្ទះ​លេខ​៤០៩​ស្ទួន ក្រុមទី​៩ ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ នា​យប់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦​នេះ សង្ស័យ​ជម្លោះ​គ្នា​ដោយ​រឿង​អ្វីមួយ តែមាន​គេ​សង្ស័យ​រឿង​ប្រច័ណ្ឌ។​

    ប៉ូលិស​និ​យ​យ​ថា "​ស្ត្រី​រងគ្រោះ ត្រូវ​ប្តី​របស់​នាង ដែល​រស់នៅ​ជាមួយគ្នា​៤​ឆ្នាំ (​មិនបាន​រៀបការ​ត្រឹមត្រូវ​) សម្លាប់ចោល​ដោយ ច្របាច់ក តែ​ទំនាស់​នោះ មិនដឹង​មកពី​មូលហេតុ​អី​ពិតប្រាកដ​នោះទេ​"​។​ យ៉ាងណាក៏ដោយ​ប៉ូលិស​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​នៅឡើយ។​

    ប៉ូលិស​បន្តទៀតថា ក្រោយ​សម្លាប់​ហើយ​ជនសង្ស័យ​បាន​ចាក់សោ​ទ្វារ​ពី​ខាងក្រៅ​រហូត​ម្ចាស់ផ្ទះ មានការ​សង្ស័យ​ក៏​ទម្លុះ​ទ្វារ ឃើញ​ស្ត្រី​រងគ្រោះ​ដេកស្លាប់​លើ​គ្រែ​តែម្តង​។​

    ក្រោយ​ការសួរនាំ​ស្ត្រី​រងគ្រោះ​មានឈ្មោះ​ ស្រី គុណ អាយុ​២៦​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ព្រែក​តា​បេះ ឃុំ​ព្រែក​ពោ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។​

    បន្ទាប់មក​កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ បាននឹងកំពុង​ស្រាវជ្រាវ ដើម្បី​តាម​ចាប់​បុរស​ជា​ប្តី​មក​ផ្តន្ទាទោស​តាមច្បាប់​៕

adverise with khmeread

មតិយោបល់