adverise with khmeread 6e60a111 4de8 492e ad89 5204eac3a730

រថយន្ត​ដឹក​ឥដ្ឋ​១​គ្រឿង ដាច់​ហ្វ្រាំង​ធ្លាក់​ផ្លូវ បណ្ដាលឱ្យ​អ្នកបើកបរ និង​ព្រូឡាន រងរបួស​ធ្ងន់​

    កោះកុង ៖ រថយន្ត​ដឹក​ឥដ្ឋ​១​គ្រឿង ផ្ទុក​ឥដ្ឋ​ពេញ​មួយ​ឡាន បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ដោយសារ​ដាច់​ហ្វ្រាំង​រេ​ចង្កូត​ធ្លាក់​ផ្លូវ បណ្ដាល​ឱ្យ​អ្នកបើកបរ និង​ព្រូឡាន រងរបួស​ធ្ងន់ធ្ងរ នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦​នេះ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤៨ ស្ថិតនៅ​ចំណោទ​តា​តៃ ឃុំ​តា​តែ ស្រុក​កោះកុង ខេត្តកោះកុង​។​

    ប៉ូលិស​បាន​ឱ្យ​ដឹងថា មុនពេល​កើត​គេ​ឃើញ​រថយន្ដ​ដឹក​ឥដ្ឋ​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ​ភ្នំពេញ ​3A-2433 បើកបរ​ក្នុងទិសដៅ​ពី​ភ្នំពេញ ទៅ​ខេត្តកោះកុង។ លុះ​មកដល់​ចំណុច​ខាង​ជា​ផ្លូវ​ឡើង​ចំណោត ​ដោយសារ​រថយន្ដ​ដឹក​ធ្ងន់​ផង​នោះ ស្រាប់តែ​ដាច់​ហ្វ្រាំង​បណ្ដាល​ឱ្យ​រថយន្ដ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​តែម្ដង​។​

    ប៉ូលិស​ដដែល​បន្ដថា ពេលនោះ​អ្នកបើកបរ រួមជាមួយ​ព្រូឡាន បាន​បើកទ្វារ​រថយន្ដ​លោត​ចុះ ក៏​បណ្ដាល​ឱ្យ​បោក​ក្បាល​នឹង​ថ្នល់ របួស​ធ្ងន់ធ្ងរ​ទាំង​២​នាក់​។​

    ក្រោយពេល​កើតហេតុ អ្នកបើកបរ​ឈ្មោះ ទេស ព្រូន និង​ព្រូឡាន​ឈ្មោះ ជន អ៊ូ​ន ដែល​រងរបួស​នោះ ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​៕

adverise with khmeread

មតិយោបល់