adverise with khmeread A2132ddf 1311 4735 a155 db64f40c5d58

ខូច​ម៉េះ​! យុវជន​ខ្ទើយ​ម្នាក់​បន្លំ​លួច​កាបូប​ភ្ញៀវ​ទេសចរ​អាមេរិក​ជាប់​ខ្នោះ​

    សៀមរាប ៖ ប៉ូលិស​ក្រុង​សៀមរាប​បាន​ឃាត់ខ្លួន​យុវជន​ខ្ទើយ​ម្នាក់​បន្លំ​លួច​កាបូប​លុយ​ភ្ញៀវ​ទេសចរ​អាមេរិក​ម្នាក់ ២​ថ្ងៃ​ក្រោយមក​ភ្ញៀវ​នោះ​ស្គា​ល់​មុខ​ប្តឹង​ប៉ូលិស​ឱ្យ​វ៉ៃខ្នោះ​តែម្តង។​

    ប៉ូលិស​និ​យ​យ​ថា ជនសង្ស័យ​ឈ្មោះ ស៊ុំ វណ្ណ​ដូ ភេទ​ប្រុស​(​ខ្ទើយ​)​ អាយុ​១៩​ឆ្នាំ ​មុខរបរ​គ្មាន បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​វត្ត​បូ​ព៍ សង្កាត់សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប​
។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១៨​  កក្កដា​ឆ្នាំ​២០១៦​ វេលា​ម៉ោង​៤​ព្រឹក​នៅ​ចំណុច​ខាងកើត​សាលារៀន​ស្វាយដង្គំ ក្នុងភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​-​ខេត្តសៀមរាប មាន​ភ្ញៀវ​បរទេស​ជនជាតិ​អាមេរិក​បាន​ដើរ​តាមផ្លូវ​។​

    ខណៈនោះ​ ត្រូវបាន​ជនសង្ស័យ​ខាងលើ​ដើរមក​ឱប​ហើយ​បានធ្វើ​សកម្មភាព​លូក​យក​កាបូប​ពី​ក្នុង​ហោប៉ៅ​ភ្ញៀវ​នោះ​។ ក្រោយពី​ធ្វើ​សកម្មភាព​ហើយ​ជនសង្ស័យ​ក៏ បាន​គេចខ្លួន​បាត់​
​ពេលនោះ​ភ្ញៀវ​បរទេស​ពុំ​បានមក​ដាក់ពាក្យ​បណ្តឹង​ទេ​។​


    លុះ​នៅវេលា​ម៉ោង​៥​ព្រឹក​ថ្ងៃទី​២០ ​កក្កដា​ ឆ្នាំ​២០១៦ ភ្ញៀវ​បរទេស​នោះ​ចំណាំ​មុខ​ជនសង្ស័យ បាន​ដែល​កំពុង​ដើរ​តាមផ្លូវ​សុខសាន្ត​ហើយ​ក៏បាន​ប្តឹង​មក​ប៉ូលិស​ឃាត់ខ្លួន​យក​ប៉ុស្តិ៍​ស្វាយដង្គំ​ដើម្បី​ធ្វើការ​សួរនាំ​។​

    ក្រោយពេល​សាកសួរ​ចប់ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការប្តឹង​ចោទប្រកាន់​មែន៕

adverise with khmeread

មតិយោបល់