adverise with khmeread 1

សុនខ​កំសត់​នេះ​រង់ចាំ​ម្ចាស់​ដែល​ដេកពេទ្យ​ទាំង​មិនបាន​ដឹងថា ម្ចាស់​វា​បាន​ចាកចោល​វា​នោះឡើយ​

    ​មិត្ត​ល្អ​បំផុត​របស់​យើង គឺជា​សត្វ​សុនខ​។ ពួកវា​ជា​ដៃគូ​របស់​មនុស្ស ជួយ​ការពារ​មនុស្ស និង​ផ្តល់​ភាពស្មោះត្រង់​ដល់​មនុស្ស​ដែល​ស្រឡាញ់​វា​។​

​    ​មិត្ត​ស្មោះត្រង់​មួយ​នេះ​ដើរ​តាម​ម្ចាស់​គ្រប់​ទីកន្លែង ព្រោះតែ​វា​មាន​ទំនាក់ទំនង​មិនអាច​បំបែក​បាន​ពី​មនុស្ស​ដែល​ស្រឡាញ់​និង​យកចិត្តទុកដាក់​ចំពោះ​វា​។​

​    ​យើង​អាច​ឃើញ​ទំនាក់ទំនង​មួយ​នោះ​នៅក្នុង​វីដេអូ​ខាងក្រោម ហើយ​វា​ក៏​ជា​សារ​មួយ​ដ៏​អស្ចារ្យ​ផងដែរ​។ ក្នុង​វីដេអូ​មាន​បុរស​វ័យ​ចំណាស់​ម្នាក់​និង​សុនខ​មួយ​ដែលជា​ម្ចាស់​និង​ឆ្កែ បានចេញ​ទៅណា​គឺ​ទៅ​ជាមួយគ្នា​រហូត​។​

​    ​ប៉ុន្ដែ​ថ្ងៃមួយ​នោះ​បុរស​ចំណាស់​មាន​ជំងឺ​ធ្ងន់ធ្ងរ​ក៏បាន​ចូល​មន្ទីរពេទ្យ​។ មុននឹង​ចូល​មន្ទីរពេទ្យ គឺមាន​រថយន្ត​សង្គ្រោះបន្ទាន់​មកដល់ ហើយ​សុនខ​នោះបាន​រត់តាម​ម្ចាស់​វា​ពេល​ឃើញ​ម្ចាស់​ត្រូវគេ​ដឹក​ចេញ​ដូច្នោះ​។​

​    ​ពេល​ដល់​មន្ទីរពេទ្យ សុនខ​ក៏បាន​ទៅដល់​ដូចគ្នា ប៉ុន្ដែ​ក្នុង​មន្ទី​ពេទ្យ​មិន​អនុញ្ញាតឱ្យ​សុនខ​ចូល​នោះឡើយ​។ សុនខ​បាន​ចាំ​ម្ចាស់​វា​ខាងក្រៅ រហូត​មិន​ទៅណា​ទេ វា​ចាំ​ទាំង​មិនដឹងថា​ម្ចាស់​វា​បាន​ទៅ​ចោល​វា​មិន​ត្រឡប់មកវិញ​ទេ​។​

​    ​ប៉ុន្ដែ​ផ្ទុយទៅវិញ​ការស្លាប់​ម្ចាស់​វា បាន​សង្គ្រោះ​ជីវិត​មួយ​ផ្សេងទៀត​។ បេះដូង​របស់​បុរស​នោះ​ត្រូវ​បរិច្ចាគ​ជួយសង្គ្រោះ​ស្ត្រី​ម្នាក់​ផ្សេងទៀត​។ ហើយ​ម្ចាស់​វា​នៅតែមាន​ជីវិត​ដោយ​ផ្អែកលើ​ខ្លួនប្រាណ​ថ្មី មានន័យថា​បេះដូង​ម្ចាស់​វា​នៅ​លោត​ចំពោះមុខ​វា​ដដែល​។​

​    ​* វា​ជា​រឿង​មួយ​ដើម្បី​ដាស់​ស្មារតី​អំពី​ចំណងមិត្តភាព​មិនអាច​កាត់ថ្លៃ​បាន ដែល​កំពុង​ល្បីល្បាញ​លើ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់