Untitled 1

វីដេអូ​ដ៏​រន្ធត់​នេះ​បង្ហាញ​ឧទ្ទាម​ស៊ី​រី​ដែល​គាំទ្រ​ដោយ​អង់គ្លេស​កាត់​ក្បាល​ក្មេងប្រុស​អាយុ ១១ ឆ្នាំ​

    ​វីដេអូ​រន្ធត់​មួយ​បង្ហាញ​ពី​យុទ្ធជន Nour al-Din al-Zenki គាំទ្រ​ដោយ​អង់គ្លេស​នៅ​ពីក្រោយ​រថយន្ត​មួយ​ជាមួយនឹង​ក្មេង​ទន់ខ្សោយ​ម្នាក់ ដែល​ពួកគេ​ចោទថា​ជា​ចារកម្ម​។​

​    ​ក្មេងប្រុស​នោះ​ត្រូវគេ​និយាយថា​ជា​ទ័ព​ម្នាក់​របស់ Liwaa al-Quds ជា​ក្រុម​មួយ​ដែល​គាំទ្រ​មេដឹកនាំ​ផ្ដាច់ការ Bashar al-Assad ប្រទេស​ស៊ី​រី​។​

​    ​គាត់​ត្រូវ​ពួក​ឧទ្ទាម​ប្រទះឃើញ​នៅ​ពីក្រោយ​រថយន្ត​ក្នុង​ជំរំ​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​នៅ​ភាគ​ខាងជើង​ក្រុង Aleppo​។​

​    ​ក្នុង​វីដេអូ​ក្រុម​នោះបាន​និយាយថា Allahu akbar ជា​ភាសា​អារ៉ាប់ ដែល​មានន័យថា "​ព្រះ​អស្ចារ្យ​" មុនពេល​យក​ក្មេងប្រុស​នោះ​ទៅ​កាត់​ក្បាល​ចោល​យ៉ាង​រន្ធត់​។​

​    ​វីដេអូ​នេះ​ត្រូវបាន​បិទ​មិនឱ្យ​ឃើញ ដោយសារ​សកម្មភាព​មើលទៅ​ជាក់ស្ដែង​ពេក ហើយ​វា​មាន​ត្រឹមតែ​រូបភាព​ប៉ុន្មាន​សន្លឹក​ប៉ុណ្ណោះ​៕

 

ប្រភព៖ Daily Star

មតិយោបល់