រដ្ឋាភិបាល​តួ​ក​គី​បារម្ភ​បាត់​គ្រាប់បែក​អ៊ីដ្រូសែន​ពី​ឃ្លាំង​សម្ងាត់ ខណៈ​ដាច់​ភ្លើង​អស់ ៤ ថ្ងៃ​

    ​ក្តីបារម្ភ​កើនឡើង​ទាក់ទិន​នឹង​ឃ្លាំង​សម្ងាត់​សម្រាប់​ផ្ទុក​គ្រាប់បែក​អ៊ីដ្រូសែន បន្ទាប់ពី​មូលដ្ឋាន​ទ័ពអាកាស​តួ​ក​គី​ដាច់​ភ្លើង​អស់​បួន​ថ្ងៃ ចំពេល​ការសម្លាប់​រង្គាល​កើតឡើង​ពេញ​ដងផ្លូវ​ក្នុងប្រទេស​នេះ​អំឡុង​ចលាចល​រដ្ឋប្រហារ​។ នេះ​បើតាម​វេ​ប​សាយ Dailystar ចេញផ្សាយ​កាលពី​ថ្ងៃទី ២០ កក្កដា​។ 

​    ​មូលដ្ឋាន​ទ័ពអាកាស Incirlik ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ព្រំដែន​ស៊ី​រី​ជិត ១១៣ គីឡូម៉ែត្រ គឺជា​ឃ្លាំង​គ្រាប់​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អង្គការ​ណា​តូ និង​ជា​មូលដ្ឋាន​សម្រាប់​ប្រតិបត្តិការ​សឹក​របស់​អាមេរិក​ប្រឆាំង​ក្រុម ISIS​។​

​    ​មូលដ្ឋាន​នេះ​ជា​កន្លែង​រក្សា​គ្រាប់បែក​អ៊ីដ្រូសែន​ប្រភេទ B-61 ចំនួន ៥០ គ្រាប់​។ គ្រាន់តែ​គ្រាប់​នេះ​មួយ​អាច​សម្លាប់​មនុស្ស ៤០០០ នាក់​និង​បង្ក​របួស​ជាង ៤០០០ នាក់​ក្នុង​រយៈពេល ២៤ ម៉ោង​ដំបូង​នៃ​ការ​បំផ្ទុះ​។ 

​     ប្រសិនបើ​បំផ្ទុះ​ទាំង ៥០ គ្រាប់​ព្រម​គ្នា​វា​នឹង​បង្ក​មហា​វិនាសកម្ម​ធ្ងន់ធ្ងរ ដោយសារ​រលក​ជាតិ​វិទ្យុសកម្ម​របស់​គ្រាប់​ទាំងនេះ​៕

​ប្រភព​៖ dailystar

0 adverise with khmeread

មតិយោបល់