Untitled 1 copy

នេះ​ជា​មូល​ហេតុដែល​ជនជាតិ​ជប៉ុន​ចូលចិត្ត​ដាក់​កញ្ចប់​តែ​ក្នុង​រថយន្ត​, ពិតជា​អស្ចារ្យ​!

    ​អ្នក​ច្បាស់​ជា​មិនដែល​ឮ​វា​ពីមុនមក​នោះទេ ថា​ហេតុអ្វី​បានជា​គេ​ដាក់​កញ្ចប់​តែ​ក្នុង​រថយន្ត​។ ពេល​ដឹង​មូលហេតុ​អ្នក​ច្បាស់​ជា​ធ្វើតាម​។​

​    ​អ្នក​បានដឹង​រួចមកហើយ​ថា​កញ្ចប់​តែ​គេ​ប្រើ​សម្រាប់​ឆុងតែ​ផឹក​។ វា​ជួយ​ដល់​ការបំបាត់​ជំងឺ​ផ្ដាសាយ​និង​បំបាត់​ការឈឺ​បំពង​ក​។ បើ​អ្នក​ក្អក​នឹង​បាត់ ប្រសិនបើ​អ្នក​ពិ​សាវា​រៀងរាល់ថ្ងៃ​។​

​    ​តើ​អ្នកដឹង​អ្វី​ទេពី​កញ្ចប់​តែ​? បុរស​ជនជាតិ​ជប៉ុន​ម្នាក់នេះ​គាត់​កំពុង​ប្រើ​កញ្ចប់​តែ​សម្រាប់​ធ្វើជា​ប្រដាប់​បន្សុទ្ធ​ខ្យល់​ឱ្យ​ស្រស់ថ្លា​ក្នុង​រថយន្ត​របស់គាត់​។ វា​នឹង​ជួយ​អ្នក​លុបបំបាត់​ក្លិន​មិនល្អ និង​ក្លិន​អាក្រក់​ទាំងឡាយ​ដែល​បង្កឡើង​ដោយសារ​អាច​ម៏​កណ្តុរ អាចម៍​កន្លាត ទឹកនោម​ឆ្កែ និង​របស់​ធុំក្លិន​អាក្រក់​ជាច្រើន​ទៀត​។​

​    ​នៅពេល​អ្នក​ប្រើ​វា​សម្រាប់​ឆុងតែ​ផឹក​រួចហើយ កុំ​បោះចោល​ថង់ ត្រូវយក​វា​ទៅ​ហាល​ឱ្យ​ស្ងួត បន្ទាប់មក​យក​វា​ទៅ​ដាក់​ក្នុង​រថយន្ត​។ បន្ទាប់មក អ្នកនឹង​លែង​រអ៊ូ​រឿង​រថយន្ត​ធុំក្លិន​តទៅទៀត​ហើយ​៕

ប្រភព៖ healthylifemaster

អ្នកនឹងចូលចិត្ត

មតិយោបល់