adverise with khmeread 1

Petr Cech ឌឺ Chelsea ថា​រូបគេ​មក​ក្លឹប Arsenal ដើម្បី​លើក​ពាន Premier League

អ្នកចាំទី​ដៃ​ស្អិត Petr Cech ដែល​ចាក​ចេញពី​ក្រុម​តោ​ខៀវ​មក​ចូលរួម​លេង​ឲ្យ​ក្រុម​កាំភ្លើង​ធំ​ក្នុងតម្លៃ​ខ្លួន ១០​លាន​អ៊ឺ​រ៉ូ នា​រដូវក្តៅ​កន្លងមក​នោះ បាន​ជួយ​ឲ្យ​ក្រុម Arsenal ឡើងមក​កាន់​កំពូល​តារាង ខណៈពេលដែល​ក្រុម Chelsea កំពុង​តែមាន​ភាព​យ៉ាប់យ៉ឺន​យ៉ាងខ្លាំង​។​

​កីឡាករ​រូបនេះ​បាន​និយាយប្រាប់ Daily Mirror ពី​ហេតុផល​ដែល​គាត់​មក​ចូលរួម​លេង​ឲ្យ​ក្រុម​កាំភ្លើង​ធំ និង​ចំអក​ទៅកាន់​អតីត​អ្នកចាត់ការ​ក្រុម​ខ្លួន​ថា "​ខ្ញុំ​ចង់​ផ្លាស់​ទៅ​ក្រុម​ដែលមាន​សមត្ថភាព​អាច​លើក​ពាន​" ។​

​គាត់​បាន​បន្តទៀតថា "​ប្រសិនបើជា​ខ្ញុំ​មិន​ជឿថា ការផ្ទេរ​របស់ខ្ញុំ​មកកាន់​ទីនេះ​នឹង​អាចមាន​លទ្ធភាព​ឈ្នះ​ពាន ខ្ញុំ​នឹងមិន​ដឹងថា​ខ្ញុំ​មក​ទីនេះ​ដើម្បី​អ្វី​នោះទេ​។ ខ្ញុំ​មិន​ត្រឺ​ម​តែ​ចូលចិត្ត​លេង​បាល់​តែមួយ​មុខ​ទេ ខ្ញុំ​ក៏​ចូលចិត្ត​ការប្រកួតប្រជែង និង​លេង​ជាមួយ​កីឡាករ​ល្អៗ ប៉ុន្តែ​ខ្ញុំ​ក៏​ចង់​មានឱកាស​ក្នុងការ​ឈ្នះ​ពាន​ដែរ​" ។

​បច្ចុប្បន្ន​ក្រុម​តោ​ខៀវ Chelsea កំពុងតែ​សំកាំងស្លាប​នៅ​ពីលើ​តំបន់​កាត់ចោល​ក្នុង​លី​ក ដូច្នេះ​ការវិនិច្ឆ័យ​របស់​កីឡាករ Petr Cech គឺជា​ហេតុផល​ដ៏​សមរម្យ​មួយ​ដែល​ប្រិយមិត្ត​ក្រុម​តោ​ខៀវ​មិនអាច​ប្រកែក​បាន​៕

adverise with khmeread
ប្រភព៖ ​មេត្រូ

មតិយោបល់