adverise with khmeread Oc2psyu 1 1

ប៉ូលិស​ស្រី​ប្រេ​ស៊ី​ល ដែល​ចាប់​មេចោរ ត្រូវ​កូនចៅ​ចោរ​ទម្លាយ​រូបថត​ស្រាត​សងសឹក​វិញ​

    ​ប៉ូលិស​ស្រី​ម្នាក់​បង្ហាញ​ប្រាប់​គ្រប់គ្នា​ឱ្យ​ចេះ​រក្សា​រូបថត​ឯកជន​នៅ​កន្លែង​ឯកជន​បំផុត ជាពិសេស​នៅពេលដែល​អ្នកជា​ប៉ូលិស​ស្រី​ល្អ​ម្នាក់​។​

​    ​នាង Julia Liers គឺជា​ប៉ូលិស​ស្រី​ល្បីឈ្មោះ​ម្នាក់​នៅ​ប្រទេស​ប្រេ​ស៊ី​ល​។ ការងារ​នាង​គឺ​រក្សា​សុវត្ថិភាព​ទីក្រុង Rio de Janeiro​។​

​    ​យោងតាម​គណនី Instagram របស់​នាង នាង​បាន​រៀបរាប់​ពី​ខ្លួន​នាង​ថា "​ឣ​នុ​សេនីយ​ឯក​ប៉ូលិស Braba ជា​មនុស្ស​កំពូល​ចិត្តល្អ​"​។ បន្ទាប់ពី​នាង​ចាប់ខ្លួន​មេចោរ​ល្បីឈ្មោះ​ម្នាក់ នាង Liers គិតថា​នឹងមិន​មានរឿង​អ្វី​កើតឡើង​ពី​ឧក្រិដ្ឋជន​ម្នាក់នេះ​ទេ​។ ប៉ុន្ដែ​នាង​បានគិត​ខុស​។​

​    ​ជាការ​សងសឹក សមាជិក​របស់​ក្រុមចោរ​នេះ​បាន​រកឃើញ​រូប​ស្រាត ៥ សន្លឹក​របស់​ប៉ូលិស​ស្រី​ចិត្តល្អ​ម្នាក់នេះ រួច​ទម្លាយ​ពេញ​បណ្ដាញ​អ៊ី​ន​ធឺ​ណេ​ត​។​

​    ​ដូចដែល​នាង​បានឃើញ រូបថត​ទាំងនេះ​មើលឃើញ​រូបអាក្រាត​របស់​ប៉ូលិស​ស្រី​នេះ​លើគោក ហើយ​វា​ច្បាស់​ជា​ធ្វើឱ្យ​ប៉ូលិស​ស្រី​ម្នាក់​នោះ​រង​ភាពអាម៉ាស​ខ្លាំងណាស់​ហើយ​៕

adverise with khmeread
ប្រភព៖ Daily Star

មតិយោបល់