adverise with khmeread Gallery 1464319362 landscape 1464189462 obamacrop

ផ្ទះជួល​របស់លោក​អូ​បា​ម៉ា​ត្រូវគេ​ចាត់ទុកជា​ផ្ទះ​ឆើតឆាយ​ជាងគេ​បំផុត​នៅ​អាមេរិក​រីឯ​តម្លៃ​ជួល​ញាក់សាច់​!

​    ​គ្រួសារ​អូ​បា​ម៉ា​នឹង​ចាក​ចេញពី​សេត​វិមាន​នៅ​ឆ្នាំ​ក្រោយនេះ ហើយ​ពួកគេ​មានបំណង​បន្ត​នៅក្នុង​ទីក្រុង​វ៉ា​ស៊ី​តោន តែ​មិន​ទិញ​ផ្ទះ​ទេ គឺ​ជួល​គេ​នៅ​ដើម្បីឱ្យ​កូនៗ​បន្ត​រៀនសូត្រ​ចប់​ចុង​ចប់​ដើម​។​

​    ​គ្រួសារ​លោក​អូ​បា​ម៉ា​ត្រូវបាន​គេ​រាយការណ៍​ថា​នឹង​ផ្លាស់​ទៅ​នៅ​ផ្ទះជួល​មួយ​នៅ​ផ្លូវ Belmont ក្នុង​សង្កាត់ Kalorama​។ ផ្ទះ​ដែលមាន​ទំហំ ២៥០០ ម៉ែត្រការ៉េ​នេះ​មាន​ម្ចាស់​ឈ្មោះ Joe Lockhart និង​ប្រពន្ធ​ឈ្មោះ Giovanna Gray​។​

​    ​ផ្ទះ​នេះ​មានតម្លៃ ៦,៣៥ លាន​ដុល្លារ រួមទាំង​កន្លែង​ចត​រថយន្ត​រហូតដល់​ទៅ ១០​។ សង្កាត់ Kalorama ជា​ជ​ម្រុ​ក​ផ្ទះសម្បែង​របស់​ប្រធានាធិបតី​ជាច្រើនរូប​រួចមកហើយ​។ លោក Woodrwo Wilson, William Howar Taft, Franklin D. Rossevelt, Warren G. Harding និង​លោក Herbert Hoover អ្នក​ទាំងអស់នេះ​សុទ្ធតែ​ធ្លាប់​រស់នៅ​សង្កាត់​នេះ មុនពេល​និង​បន្ទាប់ពី​ការ​កាន់អំណាច​របស់​ពួកគេ ហើយ​វា​គឺ​ស្ថិតនៅ​ម្តុំ​ផ្លូវ 1600 Pennsylvania Avenue​។​

​    ​លោក​អូ​បា​ម៉ា​ត្រូវបាន​គេ​រាយការណ៍​ថា ជា​ប្រធានាធិបតី​ដំបូង​គេ​ដែល​ស្នាក់នៅ​ទីក្រុង​វ៉ាស៊ីនតោន​ភ្លាមៗ បន្ទាប់ពី​ការចាកចេញ​ពី​សេត​វិមាន​ចាប់តាំងពី​ជំនាន់​ប្រធានាធិបតី Wilson ក្នុង​ឆ្នាំ ១៩២១​។ ប្រធានាធិបតី​មុនៗ​បាន​ចាកចេញ​ទៅផ្ទះ​កំណើត​សិន មុននឹង​សម្រេច​មក​នៅ​វ៉ាស៊ីនតោន​។ 

​    ​សង្កាត់ ដែល​ស្ថិតនៅ​ចន្លោះ​ផ្លូវ Massachusetts Avenue NW និង ផ្លូវ Connecticut Avenue NW នេះ​មាន​ស្ថានទូត ២៨ ដូច្នេះ​សុវត្ថិភាព​ត្រូវបាន​រឹតបន្តឹង​នៅ​ទីនោះ​ជាស្រេច​។​

​    ​ជាមួយនឹង​ផ្ទះ​ទូទៅ​ដែលមាន​បន្ទប់​គេង ៤ មានតម្លៃ​ប្រហែល ២,៨ លាន​ដុល្លារ លោក​អូ​បា​ម៉ា​ប្រហែល​ត្រូវ​ចំណាយ​ពី ៥ ទៅ ៧ លាន​ដុល្លារ​ទើប​អាច​ទិញយក​ផ្ទះ​ដែល​ជួល​នេះ​បាន​។ ខណៈដែល​ចំណូល​របស់លោក​មាន​អស់​ខ្ព​ស់គឺ​ត្រឹមតែ ២ ទៅ ៧ លាន​ដុល្លារ​ប៉ុណ្ណោះ ដូច្នេះ​ជម្រើស​របស់គាត់​គឺមាន​តែ​ជួល​គេ​នៅតែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​តម្លៃ​ជួល​ក៏​មិនធម្មតា​ដែរ គឺ ២២.០០០ ដុល្លារ​ក្នុង​មួយខែ​ឯណោះ​។ ហើយ​តាម​ដឹង​គាត់​ប្រហែលជា​ត្រូវ​ជួល ១៥ ខែ​ទម្រាំ​កូនស្រី Sasha រៀន​ចប់​វិទ្យាល័យ​។ 

​    ​ហើយ​មូល​ហេតុដែល​គាត់​សម្រេច​ស្នាក់នៅ​តំបន់​នេះ​កៀក​នឹង​សាលា Sidwell Friends ដែល​កូនស្រី Sasha កំពុង​រៀន​។ ការផ្លាស់ប្ដូរ​ទៅ​សង្កាត់ Kalorama នឹង​ជួយ​បន្ថយ​បន្ទុក​ធ្វើដំណើរ​ពាក់កណ្ដាល​សម្រាប់​នាង ហើយ​ចំពោះ​ចរាចរណ៍​វិញ​មិនមែនជា​បញ្ហា​ក្នុងប្រទេស​អាមេរិក​នោះឡើយ​៕

adverise with khmeread
ប្រភព៖ housebeautiful

អ្នកនឹងចូលចិត្ត

មតិយោបល់