adverise with khmeread 1

នេះ​ជា​មូល​ហេតុដែល​មន្ទីរពេទ្យ​ប៉ែក​អឺរ៉ុប​ឱ្យ​ចាហួយ​អ្នកជំងឺ​ទទួលទាន​! អ្នកនឹង​ភ្ញាក់ផ្អើល​ពេល​ដឹង​ហេតុផល​

    ​ចាហួយ​សម្បូរ​ទៅដោយ​អាមីណូអាស៊ីត និង ជាតិ Proline សុទ្ធសឹង​ជា​សារធាតុ​ជួយ​ពង្រឹង​ឆ្អឹង ជួយ​ជាលិកា​សរសៃ និង​សរីរាង្គ​ជាច្រើន​ទៀត ប៉ុន្តែ​មនុស្ស​មិនបាន​ទទួលទាន​វា​ញឹកញាប់​ទេ​។ អាមីណូអាស៊ីត​ក៏​ជំនួយ​ដល់​សក់ ស្បែក និង​ការលូតលាស់​របស់​ក្រចក​ផងដែរ ហើយ​អ្វីដែល​រឹតតែ​ពិសេស​គឺ​វា​ជួយ​សម្រក​ទម្ងន់ និង​ជួយ​ដល់​សន្លាក់​ដៃជើង​។ មូលហេតុ​នេះហើយ​ដែល​មន្ទីរពេទ្យ​ប៉ែក​អឺរ៉ុប​ភាគច្រើន​បានឱ្យ​អ្នកជំងឺ​ទទួលទាន​ចាហួយ​។ 

​    ​អត្ថប្រយោជន៍​របស់​ចា​ហួយ​៖
​    ​- ចាហួយ​មួយ​ស្លាបព្រា​មាន​ប្រូតេអ៊ីន ៦ ក្រាម​
​    ​- ជួយ​ដល់​ការរំលាយ​អាហារ​
​    ​- ជួយ​អ្នក​ពី​ការ​រើស​អាហារ អា​ឡាក់​ហ្សី​អាហារ និង បំបាត់​មួរ​ម៉ៅ​
​    ​- ល្អ​សម្រាប់​សុខភាព​ឆ្អឹង និង​សន្លាក់ មាន​ផ្ទុក​សារធាតុ​អាស៊ីត​អា​មី​ណូ​ដែល​ជួយ​បង្ការ​ភាពទន់ខ្សោយ​និង​ចាស់​រឹ​ចរិល​របស់​សន្លាក់​
​    ​- ជួយ​បំបាត់​ជាតិពុល​ពី​ក្នុង​រាងកាយ​
​    ​- ជំរុញ​ស្បែក​ឱ្យ​តឹង​ណែន​
​    ​- ជួយ​ឱ្យ​របួស​ឆាប់​ជា​
​    ​- ជួយ​ជំរុញ​ឱ្យ​អ្នក​ឆាប់​គេង​លក់​
​    ​- និង​បញ្ចុះទម្ងន់​។​

​    ​* របៀប​ធ្វើឱ្យ​ចាហួយ​ឱ្យ​កាន់តែ​ឆ្ញា​ញ់​
​    ​- ទឹកក្រូច​ពោធិ៍សាត់​ស្រស់ ១ ពែង​
​    ​- ទឹក​ទំពាំងបាយជូរ ឬ​ទឹក​ស្ត្រ​បឺ​រី ១ ពែង​
​    ​- ចាហួយ ៣ ស្លាបព្រា​បាយ​
​    ​- តែ​បៃតង ១ ពែង​
​    ​- ទឹកឃ្មុំ​

​    ​* របៀប​ផ្សំ​
​    ​ដាំ​តែ​បៃតង​សិន បន្ទាប់​ដាក់​ទឹកឃ្មុំ​បន្តិច​។ បន្ទាប់មកទៀត ដាក់​ចាហួយ​ចូល និង​កូរ​វា​ឱ្យ​រលាយ​។ ដក​ពី​ចង្ក្រាន ទុកចោល​ឱ្យ​ត្រជាក់​។ បន្ទាប់មក​អ្នក​ត្រូវដាក់​ទឹកក្រូច និង​ទឹក​ទំពាំងបាយជូរ​លាយ​បញ្ចូល​គ្នា​។ រឿង​បន្ទាប់​គឺ​ពេល​លាយ​ហើយ​ទុក​វា​ក្នុង​កន្លែង​កក​ក្នុង​ទូទឹកកក​យ៉ាងហោចណាស់ ៣ ម៉ោង ទើប​អាច​ពិសា​បាន​។ ចំណាំ​នេះ​គ្រាន់តែ​ជា​របៀប​ដែល​ធ្វើឱ្យ​ចាហួយ​ឆ្ញា​ញ់​ប៉ុណ្ណោះ ប៉ុន្ដែ​ជាទូទៅ​បើ​អ្នក​ពិ​សាវា​រាល់ថ្ងៃ​អ្នកនឹង​ទទួល​អត្ថប្រយោជន៍​ដូច​រៀបរាប់​ខាងលើ​អ៊ីចឹង​៕

adverise with khmeread
ប្រភព៖ healthylifeidea

អ្នកនឹងចូលចិត្ត

មតិយោបល់