adverise with khmeread 1 copy

១២ រោគសញ្ញា​នេះ​បង្ហាញថា​លោកអ្នក​កំពុង​ខូច​ថ្លើម​ហើយ​!

    ​ជា​សរីរាង្គ​សំខាន់បំផុត​មួយ​ក្នុង​រាងកាយ ថ្លើម​ដើរតួនាទី​សំខាន់​ក្នុងការ​បំពេញ​មុខងារ​រាងកាយ​ជាច្រើន​ផ្នែក រួមទាំង​ដំណើរការ​រំលាយ​អាហារ​។ ដូច្នេះ បើសិនណា​ថ្លើម​មាន​បញ្ហា​វា​នឹង​ប៉ះពាល់​រាងកាយ​ទាំងមូល​។ វា​ជាការ​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ដឹង​ជាមុន​ថា​តើ​ថ្លើម​របស់​អ្នក​កំពុងមាន​បញ្ហា​ឬក៏​អត់​។ ថ្លើម​អាច​ខូច​បណ្តាលមកពី​កត្តា​ជាច្រើន ក្នុងនោះ​មានដូចជា ជំងឺ​រលាក​ថ្លើម ជំងឺថ្លើម​ដោយសារ​ផឹកស្រា ជំងឺ​ក្រិន​ថ្លើម ខ្លាញ់​ក្នុង​ថ្លើម និង​កត្តា​ជាច្រើន​ទៀត​។​

​    ​ខាងក្រោម​នេះ​ជា​រោគសញ្ញា​ទាំង ១២ បង្ហាញថា លោកអ្នក​កំពុង​ខូច​ថ្លើម​ហើយ​៖ 

​    ​១. កើត​លឿង​លើ​ម្រាមដៃ អណ្តាត និង​ស្បែក​។ 
​    ​២. មាន​បញ្ហា​ពិបាក​រំលាយ​អាហារ​ញឹកញាប់​។​
​    ​៣. រាគរូស ហើមពោះ ឈាម​ក្នុង​ពោះវៀន និង​ទល់លាមក​ញឹកញាប់​។ 
​    ​៤. ឈឺពោះ​ញឹកញាប់​។​
​    ​៥. ឈឺក្រពះ ដែល​ធ្វើឱ្យ​ចេះតែ​ចង់​ក្អួតចង្អោរ​។​
​    ​៦. ទឹកនោម​ប្រែ​ទៅជា​ពណ៌​ទឹកក្រូច លឿងខ្ចី ឬ​ពណ៌​ត្នោត​។​
​    ​៧. ចាល់​ជាតិ​ទឹក​ក្នុង​រាងកាយ​។ អ្នក​អាច​សង្កេតឃើញ​ហើម​នៅ​ជើង​និង​កែងជើង​។​
​    ​៨. ឧស្សាហ៍​ឈឺពោះ​ផ្នែក​ខាងក្រោម​ផ្ចិត​។​
​    ​៩. លាមក​ប្តូរ​ទៅ​ពណ៌​ត្នោត ដីឥដ្ឋ លឿង​ស្លេក ឬ ប្រផេះ​។ 
​    ​១០. បាត់​ចំណង់​អាហារ​។​
​    ​១១. អស់កម្លាំង​ល្ហិតល្ហៃ និង​ខ្សោយ​។ 
​    ​១២. រមាស់​ស្បែក​គ្រប់កន្លែង​។​

​    ​* ខាងក្រោម​នេះ​ជា​អាហារ ៧ មុខ​ដែល​ជួយ​ជំរុញ​មុខងារ​ថ្លើម​និង​ជួយ​ឱ្យ​ថ្លើម​មាន​សុខភាព​ល្អ​៖
​    ​១. រមៀត​
​    ​២. ស្ពៃ​ប្រូ​ខូ​លី (​ស្រដៀង​ផ្កា​ខាត់ណា​)
​    ​៣. ផ្លែ​ប្ល៊ូ​បឺ​រី (​ស្រដៀង​ទំពាំងបាយជូរ​)
​    ​៤. ខិ​ន​ឆាយ​ធំ ឬ​ស្ពៃ​ចិន (Celery)
​    ​៥. ប្រេងដូង​
​    ​៦. ត្រី​សាល់​ម៉ុង​
​    ​៧. គ្រាប់​ធុញ​ជាតិ​៕ 

adverise with khmeread
ប្រភព៖ newremedies

អ្នកនឹងចូលចិត្ត

មតិយោបល់