adverise with khmeread 1

បុរសៗ​ដែល​ចង់បាន​សាច់ដុំ​ក្បាលពោះ​ច្រើន​កង់ ហាត់​តាមរបៀប​ងាយៗ​នេះ​១​នាទី​ក្នុង​មួយថ្ងៃ​ឱ្យបាន​មួយខែ​

    ​លំ​ហាត់ប្រាណ​ដោយ​អា​វ៉ង់​គឺជា​លំ​ហាត់ប្រាណ​ដែល​បុរសៗ​ស្អប់​បំផុត ព្រោះ​វា​ចំណាយពេល​ហាត់​យូរ និង​គួរឱ្យ​ធុញទ្រាន់​ណាស់​ទម្រាំ​បាន​សាច់ដុំ​ក្បាលពោះ​។ សំណាងល្អ អ្នកជំនាញ​កាយសម្បទា​បាន​រកឃើញ​ដំណោះស្រាយ​ថ្មី ដែល​ពួកគេ​អះអាងថា អាច​ជំនួស​ការ​អា​វ៉ង់​ចំនួន ១០០០ ដង​ឯណោះ​។ 

​    ​* អ្វីដែល​អ្នក​ត្រូវធ្វើ​
​    ​- ដាក់​ក្តាប់ដៃ​ឱ្យ​ណែន រួច​ធ្វើ​កាយវិការ​ដូច​ក្នុង​រូប​
​    ​- ប្រឹង​សាច់ដុំ​គូថ​ដើម្បី​ដាក់​សម្ពាធ​មកលើ​ក្បាលពោះ​
​    ​- គូថ​មិនត្រូវ​លើក​ខ្ពស់​ពេក​ទេ​
​    ​- នៅ​ចុងជើង ត្រូវយក​ម្រាមជើង​ជុច​ដី​
​    ​- ដៃ​ក្តាប់​មែន​តែ​មិនបាច់​ប្រឹង​ដើមដៃ​ឱ្យ​ខ្លាំង​នោះទេ​

​    ​* របៀប​ហាត់​
​    ​- លាត​ស្មា​ឱ្យអស់​
​    ​- ងើយ​ក្បាល​ក្នុង​មុំ ៣០ ដឹ​ក្រេ​
​    ​- ដកដង្ហើម​វែងៗ​
​    ​- លើ​ជើង​ស្តាំ​ឡើងលើ ២០ វិនាទី សឹម​ប្តូរ​ទៅ​ជើងឆ្វេង​វិញ ២០ វិនាទី​ដូចគ្នា សល់ ២០ វិនាទី​ទៀត​ទម្លាក់​ជើង​ចុះ​
​    ​- បន្ទាប់មក ដាក់​ជង្គង់​ចុះដី ហើយ​ចុងជើង​ដាក់​នៅ​ទម្រង់​ដដែល ហើយ​ងើប​អង្គុយ​ទាំង​បែបនេះ ៤ ទៅ ១០ វិនាទី​ទៀត​។ 
​    ​- ប្រសិនបើ​មាន​ពេលធ្វើ​បែបនេះ​ឱ្យបាន ៣ ទៅ ៤ ដង​ក្នុង​មួយថ្ងៃ ហើយ​ត្រឹម​រយៈពេល ១ ខែ​លោក​អ្នកនឹង​ទទួលបាន​សាច់ដុំ​ពោះ​ច្រើន​កង់​ដូច​បំណង​៕

adverise with khmeread
ប្រភព៖ myilifestyle

អ្នកនឹងចូលចិត្ត

មតិយោបល់