adverise with khmeread Aca285a4 4ffa 45fc 99f4 e0f409447033

បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​ករណី​ប្រើប្រាស់​គ្រឿងញៀន​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្លូវ​ម៉ាស៊ីនទឹក​ភូមិ​៣ ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា កាលពី​ម៉ោង​៧​យប់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន​២​នាក់​នោះ​មានទី​១-​ឈ្មោះ​ សយ សាន់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​វិហារ​សួគ៌ ឃុំ​វិហារ​សួគ៌ មុខរបរ​កម្មករ​រោងចក្រ​ និងទី២-ឈ្មោះ ពឿ​ន វណ្ណា​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ ភូមិ​វិហារ​សួគ៌ មុខរបរ​កម្មករសំណង់​។​

    វត្ថុតាង​ដកហូត​រួមមាន ក្រាម​ព​ណ៌ស​ថ្លា​ចំនួន​២​កញ្ចប់​តូច សង្ស័យ​ថ្នាំញៀន ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សង់​C១២៥​ ពណ៌ខ្មៅ​ សេរី​ឆ្នាំ​២០០៩ ​ពាក់​ស្លាក​លេខ​កណ្ដាល ​១Q៤៩២៦​។​

    ក្រោយ​បង្ក្រាប​ឃាត់​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ខាងលើ ក៏បាន​នាំយកមក​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

adverise with khmeread

មតិយោបល់