Kaytse

កៃ សែ ត្រៀម​ខ្លួន​សម្រាប់ការប្រគំតន្ត្រីនិង​ចេញឣាល់ប៊ុម​ថ្មី​នៅ​ឆ្នាំ​ក្រោយ

តារាចម្រៀង​ហុងកុង កៃ សែ (Kay Tse) បានទទួល​យក​បទ​ស​ម្ភា​ស​របស់​ស្ថានីយ​វិទ្យុ​មួយ នាពេល​ថ្មីៗ​នេះ ហើយក៏​បានគិត​គូរ​ឣំ​ពី​បន្ទុក​ការងារ​និង​ការសម្តែង​នៅ​ឆ្នាំនេះ​ផងដែរ​។ សែ បាន​និយាយថា “​ខ្ញុំ​ចេញផ្សាយ​ឣា​ល់​ប៊ុ​ម​ចម្រៀង​ជា​ភាសា​ចិន​កុក​ងឺ​ចំនួន​បី​នៅ​ឆ្នាំនេះ និង ច្រៀង​ជា​គូ​ជាមួយ​តារាចម្រៀង ជេ​ជេ លីន (JJ Lin) ផងដែរ​។ ខ្ញុំ​ពេញ​ចិត្តនឹង​ការសម្តែង​របស់ខ្ញុំ​”​។​

​កៃ សែ បាន​និយាយថា នាង​កំពុង​ត្រៀមខ្លួន​សម្រាប់​ការប្រគំ​តន្ត្រី​របស់​នាង​នៅ​ឆ្នាំក្រោយ ហើយនឹង​បន្ត​ចេញផ្សាយ​ឣា​ល់​ប៊ុ​ម​ចម្រៀង​ជា​ភាសា​ចិន​កុក​ងឺ​មួយទៀត​។ នាង​ក៏​នឹង​បន្ត​ថត​បទ​ចម្រៀង​ជា​ភាសា​ចិន​កា​តាំង ដើម្បី​ជាការ​ផ្គាប់ចិត្ត​របស់​ឣ្ន​ក​គាំទ្រ​របស់​នាង​ទាំង​នៅ​ប្រទេស​ចិន​និង​ទីក្រុង​ហុងកុង​។​

មតិយោបល់