adverise with khmeread 6ac432cb 590a 43fd 8fe8 2778f3c87a9d

ចោរឆក់​វ័យក្មេង​៣​នាក់​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​

    ភ្នំពេញ ៖ ចោរឆក់​វ័យក្មេង​៣​នាក់​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ពេលធ្វើ​សកម្មភាព​ឆក់យក​កាបូប​ពី​ស្ត្រី​ម្នាក់​តាមផ្លូវ​បានសម្រេច​រួចមក។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កម្លាំង​អាវុធហត្ថ​ខណ្ឌ ​បាន​ឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​ឆក់​កាបូប នៅ​ចំណុច​ផ្លូវ​៣១០ ​កែង​១១៣ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​ចំកា​មន ហើយ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​នៅវេលា​ម៉ោង​៤​ និង​៣០​នាទី​រសៀល​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​សួនច្បារ​មាត់ទន្លេ​មុខ​វត្ត​ឧណ្ណាលោម ផ្លូវ​ស៊ីសុវត្ថិ សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ។​

    មន្ត្រី​អាវុធហត្ថ​បាន​បន្ត ថា ជនសង្ស័យ​ទី​១-​ឈ្មោះ ខន សុខ​ទី អាយុ​១៦​ឆ្នាំ ភេទប្រុស មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ម្តុំ​ផ្សារកណ្តាល ខណ្ឌដូនពេញ ជា​អ្នកបើក​ម៉ូតូ​ឆក់, ជនសង្ស័យ​ទី​២- ឈ្មោះ ចាន់ ស្រី​និ​ច អាយុ​១៦​ឆ្នាំ ភេទ​ស្រី មុខរបរមិន​ពិតប្រាកដ ស្នាក់នៅ​ជាមួយគ្នា ជា​អ្នកបើក​ម៉ូតូ​Today បិទគូទ​ពីក្រោយ​។ ​វត្ថុតាង​ដកហូត​រួមមាន ម៉ូតូ​១​គ្រឿង​ម៉ាក Today គ្មាន​ស្លាក​លេខ និង​ទូរស័ព្ទ​១​គ្រឿង ម៉ាក iPhone 5  និង​ជនសង្ស័យ​ទី​៣-​ឈ្មោះ សាន រ៉ាវី អាយុ១៧​ឆ្នាំ ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២៨R ផ្លូវ​១៤៤ សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ ។​

    ក្រោយពី​ធ្វើការ​សាកសួរ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ចំកា​មន​ បាន​សហការ​ជាមួយ​អាវុធហត្ថ​ ខណ្ឌដូនពេញ​ បន្ត​ឃាត់ខ្លួន​បក្ខពួក​បាន​ម្នាក់ទៀត​នៅ​ចំណុច​សួនច្បារ​មាត់ទន្លេ​មុខ​វត្ត​ឧណ្ណាលោម ផ្លូវ​ស៊ី​សុវត្ថិ សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ ឈ្មោះ សាន រ៉ាវី ១៧​ឆ្នាំ ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ២៨R ផ្លូវ១៤៤ សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ។​

    រីឯ​ជនរងគ្រោះ​ឈ្មោះ លាង គឹម​ហ័​រ ភេទ​ស្រី អាយុ​២១​ឆ្នាំ ស្នាក់​នៅផ្ទះ​១០២ ផ្លូវ​៣៦៧ ភូមិ​កណ្តាល សង្កាត់​ច្បារ​អំ​ពោ​២ ខណ្ឌ​ច្បារអំពៅ បាត់បង់​ទូរស័ព្ទ​១​គ្រឿង​ម៉ាក IPhone 6s ចំណែក​កាបូប​ និង​ទូរស័ព្ទ Nokia និង​លុយ​៥​ដុល្លារ លុយ​ខ្មែរ​១៥០០០ បាន​ដកហូត​ត្រឡប់មកវិញ។​

    បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ ឃាត់​នៅ​អាវ​ធុ​ហត្ថ​ខណ្ឌ​ និង​សុំ​ការអនុញ្ញាត​ពី​លោក​មេបញ្ជាការ​បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ៕

adverise with khmeread

មតិយោបល់