adverise with khmeread 45e1c1b5 bfdf 4c41 9cb2 5ea62393ea29

រថយន្ត​ដឹក​បង្គោល​ភ្លើង​ថ្ម កិន​បែក​គម្រប​លូ​មុខ​បាក់​អស់​ជាង​១០​ផ្ទាំង​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ រថយន្ត​ហ៊ីយ៉ាន់ដាយ​ប្រភេទ​យី​ឌុប​មួយគ្រឿង​ដឹក​បង្គោល​ភ្លើង ពេញ​រថយន្ត​បាន​បើក​ចុះ​ចិញ្ចើមផ្លូវ បួង​ចង្កូត​ប៉ង​បត់​ត្រឡប់ក្រោយ ទៅ​កិន​គម្រប​លូ​បាក់​អស់​ជាង​១០​ផ្ទាំង ជាប់ផុង​រថយន្ត​ទៅមុខ​លែងរួច។​

    ហេតុការណ៍​នេះ កាលពី​វេលា​ម៉ោង១០​យប់​ថ្ងៃទី២០ កក្កដា ឆ្នាំ២០១៦ ​នៅមុខ​ភោជនីយដ្ឋាន​អាហារ​ចិន ម៉ាក្រូ តាម​បណ្តោយ​ផ្លូវជាតិ​៤ ខាងលិច​រង្វង់​មូល​ចោមចៅ​១០០​ម៉ែត្រ ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    តាម​ប្រភពពី​សន្តិសុខ​ ដែល​យាម​នៅមុខ​ហាង​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ មាន​រថយន្ត​ខាងលើ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A-1064 បើកបរ​ដោយ​បុរស​ម្នាក់​ចេញពី​រង្វង់​មូល​ចោមចៅ​ឆ្ពោះ​មក​ផ្លូវជាតិ​លេខ​៤។​

    លុះ​មកដល់​ចំណុច​មុខ​ហាង​កើតហេតុ​ស្រាប់តែ​រថយន្ត​បើក​ចុះ​ផ្លូវថ្នល់​សំដៅ​មក​មុខ​ហាង​ទាំង​ល្បឿន​លឿន រួច​រថយន្ត​បាន​បើក​យក​ក្បាល​ចេញ​បាន​បន្តិច​ស្រាប់តែ​កង់​ក្រោយ​កិន​គម្រប​លូ​ចាក់​ស៊ី​ម៉ត៍​បាក់​អស់​ជាង​១០​ផ្ទាំង​ផុង​កង់​រថយន្ត​ធ្លាក់ចូល​ទឹកលូ​ជាប់​ទៅមុខ​លែងរួច​។​

    ដោយឡែក​តៃកុង​រថយន្ត​បង្ក​បាន​និយាយ​ទាំង​ខ្លួន​ធំក្លិន​ស្រា​ថា រូបគាត់​បើករថយន្ត បំណង​បើក​ចុះ​ផ្លូវ​បួង​ចង្កូត​ ដើម្បី​បត់​ត្រឡប់ក្រោយ ដោយ​មិនដឹងថា​មាន​គម្រប​លូ​នោះទេ ដោយ​នឹកស្មានថា​ជា​ដី​ធម្មតា​។​

    ក្រោយពេល​កើតហេតុ ភាគី​ខាង​ហាង​ចិន​បានឱ្យ​តៃកុង​រថយន្ត​ទាក់​ទៅ​ថៅកែ​ខ្លួន​ដើម្បី​មក​ដោះស្រាយ តែ​ដោយ​យប់​ចាំ​ព្រឹក​ទើប​មក​ដោះស្រាយ។ បើតាម​ពី​ថៅកែ​ចិន​ម្ចាស់​ហាង ​បានឱ្យដឹងថា​គម្រប​លូ​នោះ​មានតម្លៃ​៤២០​ដុល្លារ​ក្នុង​មួយ​មែត្រ៕

adverise with khmeread

មតិយោបល់