adverise with khmeread A6b5888b 1cc9 45c1 ba5e 25c841e853dc

រថយន្ត​សមត្ថកិច្ច​ពាក់​ស្លាក​លេខ​នគរបាល​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​១​ដើម​

    ភ្នំពេញ ៖ រថយន្ត​កាមរី​បា​ឡែ​ន​របស់​សមត្ថកិច្ច​ពាក់​ស្លាក​លេខ​នគរបាល បាន​បើក​ក្នុង​ល្បឿន​លឿន​រេ​ពេញ​ផ្លូវ បាន​ឡើងលើ​ខឿន​ទ្រូងផ្លូវ​កល់​ជាប់ និង​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​១​ដើម សំណាងល្អ​មិន​បង្ក​ឱ្យ​នរណាម្នាក់​រងរបួស​នោះទេ។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១១ ​និង​៤០​នាទី​យប់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​វត្ត​ចង្ក្រាន​តា​ព្រហ្ម ហៅ​វត្ត​ស្ទឹងមានជ័យ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​កាមរី​បា​ឡែ​ន ​ព​ណ៌ស ពាក់​ស្លាក​លេខ នគរបាល 2-1171 ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​របស់​ប៉ូលិស បាន​បើក​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​រេ​ពេញ​ផ្លូវ។​

    ពេលមកដល់​ចំណុចកើតហេតុ​បាន​រេច​ង្គូ​ត​ឡើងលើ​ខឿន​ទ្រូងផ្លូវ​កល់​ជាប់ និង​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្តាលឱ្យ​រលើង​បាក់​១​ដើម ហើយ​សំណាងល្អ​មិន​បង្ក​ឱ្យ​នរណាម្នាក់​រងរបួស​នោះទេ ចំណែក​អ្នកបើករថយន្ត​បាន​គេចខ្លួនបាត់។​

    ក្រោយមក​សមត្ថកិច្ច​ជំនាញ​បានមក​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕

adverise with khmeread

មតិយោបល់