adverise with khmeread 00802dbe a7d6 4b75 882c 200240dadfe6

ព័ត៌មាន​បន្ថែម​ស្តីពី​ស្ត្រី​តារាចម្រៀង​តាម​ភោជនីយដ្ឋាន​ម្នាក់ ត្រូវ​ប្តី​សម្លាប់ចោល​នៅក្នុង​បន្ទប់​ជួល ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ នារី​ម្នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​អ្នក​ច្រៀង​នៅក្នុង​ភោជនីយដ្ឋាន​មួយកន្លែង បាន​ប្តី​ហេងស៊យ​ច្របាច់ក​សម្លាប់​នៅក្នុង​បន្ទប់​ផ្ទះជួល បង្ក​ការ​ភ្ញាក់​ផ្អើ​ល​កាលពី​វេលា​ម៉ោង​៧ ​និង​៣០​នាទី​យប់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​បន្ទប់​ផ្ទះជួល​លេខ​១​ស្ថិតនៅ​ផ្ទះ​លេខ​៤០៩​ស្ទួន ក្រុមទី​៩ ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ភា ហៅ ស្តើង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និងមុខរបរ​មិន​ប្រាកដ  មាន​ភិនភាគ​មាឌធំ សម្បុរ​ស​កម្ពស់​ប្រហែល ១,៧០ ម (​គេចខ្លួន​)។​

    ចំណែក​ជ​រងគ្រោះ​ឈ្មោះ ម៉ុ​ត រី ហៅខួច ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅ​បន្ទប់​ផ្ទះជួល​លេខ៤០៩ ផ្លូវលំ ក្រុមទី​០៩ ភូមិឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ អ្នកចម្រៀង​តាម​ហាង មាន​ស្រុកកំណើត ភូមិព្រៃ​ក្បេះ ឃុំព្រែក​ពោធិ៍ ស្រុកស្រី​សន្ធរ ខេត្តកំពង់ចាម ស្លាប់​ដោយសារ​ច្របាច់ក។​

    ប៉ូលិស​បន្តថា សម្ភារៈ​បាត់បង​រួមមាន ចិញ្ចៀន​ប្លា​ទីន​០២​វង់​, ខ្សែក​ប្លា​ទីន​០១​ខ្សែ, ចិញ្ចៀនមាស​០១​វង់ និងប្រាក់រៀល​មួយចំនួន (​តាម​ការអះអាង​របស់​សាច់ញាតិ​ជនរងគ្រោះ​)។ ​វត្ថុតាង​បន្សល់​នៅ​កន្លែងកើតហេតុ​មាន​ទូរស័ព្ទដៃ​ម៉ាក​ណូគា (​ចុច​ពិល​) ចំនួន ០២ គ្រឿង (​ពណ៌​ក្រហម​០១​គ្រឿង និងបៃតង ០១ គ្រឿង)។​

    ប៉ូលិស​បន្តថា នៅ​ល្ងាច​ថ្ងៃទី​១៩​ កក្កដា ​ឆ្នាំ​២០១៦ ជនសង្ស័យ​ឈ្មោះ ភា ហៅ ស្តើង បានមក​ស្នាក់នៅ​បន្ទប់​ជួល​របស់​ជន រងគ្រោះ​ឈ្មោះ ម៉ុ​ត រី ហៅ ខួច នៅ​ចំណុចកើតហេតុ (​ដោយ​អ្នក​ទាំងពីរ​មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​មកជួប​គ្នា​ម្តងម្កាល​)។​

    លុះ​មកដល់​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២០​ កក្កដា ​ឆ្នាំ​២០១៦ ជនសង្ស័យ​ឈ្មោះ ភា ហៅស្តើង បាន​ចេញពី​ក្នុង​បន្ទប់​ជួល​ចាក់សោ​បន្ទប់​ពី​ក្រៅ រួច​ដើរ​ចេញទៅ​បាត់​។ រហូតមកដល់​វេលា​ម៉ោង​៧ ​និង​៣០​នាទី នៅថ្ងៃ​ដដែល ម្ចាស់​ផ្ទះជួល​មានការ​សង្ស័យ​មិនឃើញ​ជនរងគ្រោះ​ឈ្មោះ ម៉ុ​ត រី ចេញមក​ខាងក្រៅ​បន្ទប់ ក៏​យក​កូនសោ​ចាក់​បន្ទប់​ចូល​មើល​ទើប​ដឹងថា​ជនរងគ្រោះ​បាន​ស្លាប់ ក៏​ស្រែក​ផ្អើលឆោឡោ​ប្រាប់​អ្នកជិតខាង និង រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​តែម្តង។​

    បន្ទាប់មក​កម្លាំង​ប៉ូលិស​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​រាជធានី​ភ្នំពេញ និងគ្រូពេទ្យ​កោសល្យវិច័យ​រាជធានី ភ្នំពេញ​បាន​ចុះមក​ពិនិត្យ​សាកសព​ជនរងគ្រោះ​ឈ្មោះ​ ម៉ុ​ត រី ហៅ ខួច ឃើញ​មាន​ស្លៀក​សា​រ៉ុង​កៅស៊ូ អត់​ពាក់អាវ មាន​ស្នាម ច្របាច់ក។​

    ក្រោយពី​ពិនិត្យ​រួច​បាន​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ច្របាច់ក ហើយ​សាកសព​បានប្រគល់​ឱ្យសាច់ញាតិ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត ភូមព្រៃ​ក្បេះ ឃុំព្រែក​ពោធិ៍ ស្រុកស្រី​សន្ធរ ខេត្តកំពង់ចាម។​

    ករណី​ប៉ូលិស​មូលដ្ឋាន​បាន ធ្វើបាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវរ​កជ​ន​សង្ស័យ​ដើម្បី​ចាត់ការ​តាមនីតិវិធី៕


 

adverise with khmeread

មតិយោបល់