C3592366 afd5 49ad 814d f526b4627923

ចេះ​បើកឡាន​ស្ទើរភ្លើង សាក​បើក​បុក​របង​ដីឡូត៍​បាក់​អស់​មួយ​ផ្ទាំង​ធំ​

    ភ្នំពេញ ៖ បុរស​ម្នាក់​ធ្វើជា​ព្រូឡាន​យូរ​មកហើយ ខណៈដែល​អង្គុយ​ផឹក​ស៊ីសុខៗ​ ក៏​បែកគំនិត​ចង់​សាក​បើករថយន្ត​ទាំង​ខ្លួន​មិនទាន់​ចេះ​ស្ទាត់​សោះ​បណ្ដាលឱ្យ​ជ្រុល​ទៅបុក​របង​ដីឡូត៍​បាក់​អស់​មួយ​ផ្ទាំង​ធំ។​

    ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង១២​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី២១ ​ខែកក្កដា ឆ្នាំ២០១៦ តាមផ្លូវ​២០១១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    តាម​ប្រភព​ព័​ត៌​មាន​ពី​អ្នក​លើក​អីវ៉ាន់​តាម​រថ​យន្ត​ម្នាក់ ​ដែល​អង្គុយ​ផឹក​ស៊ី​ជាមួយ​អ្នកបើករថយន្ត​បង្ក​បានឱ្យដឹងថា ដំបូង​ជនបង្ក​បាន​អង្គុយ​ផឹក​ស៊ីជាមួយ​គ្នីគ្នា​គេ​ពីរ​នាក់​ទៀត។ លុះ​ក្រោយមក​ពេល​ជនបង្ក​ស្រវឹង​ បាន​ឡើងទៅ​បើករថយន្ត​មួយគ្រឿង​ម៉ាកហ៊ី​យ៉ាន់​ដាយ​ប្រភេទ​ដឹកទំនិញ​ទម្ងន់១៦​តោន​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 3A 7549។​

    នៅពេល​ឡើងទៅ​សាក​បើករថយន្ត​ខាងលើ​រហូត​ជ្រុល​ទៅបុក​ជញ្ជាំង​របង​រប​ស់ដី​ឡូត៍​មួយកន្លែង ​ដែល​ជាប់​សួន​ចំការ​ព្រីង​បង្ក​ការខូចខាត​មួយ​ប្រឡោះ​របង​។ ចំណែក​រថយន្ត​វិញ​ខូចខាត​ដាច់​កញ្ចក់​មើល​ក្រោយ​ខាងស្ដាំ​និង​កំពិត​ផ្នែក​ខាងមុខ​បន្តិច។​

    ភ្លាមៗ​នោះ​ជនបង្ក ​បាន​បើករថយន្តរ​យ៉ែ​រ​បំណង​រត់គេច​តែ​ពេល​ជិះ​ចេញពី​កន្លែងកើតហេតុ ​បាន​មួយ​គីឡូ​មែត្រ​ជនបង្ក​បើកទ្វារ​រថយន្ត​ហើយ​រត់គេចខ្លួន​បាត់​ប​ន្ស​ល់​ទុក​តែ​រថយន្ត​នៅនឹងកន្លែង​។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​កន្លែងកើតហេតុ​ហើយ​បាន​រាយការណ៍​ទៅកាន់​ខាង​ជំនាញ​ចរាចរណ៍​យក​រថយន្ត​ខាងលើ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ៕

មតិយោបល់