adverise with khmeread 3a978204 20a4 41c3 9196 70173c4fc2ad

បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​នៅក្នុង​ចម្ការ​

    កំពង់ចាម ៖ សព​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦ ​ក្នុង​ចន្លោះ​ពី​ម៉ោង​០៤​ទៅ​ម៉ោង​០៥​ទៀបភ្លឺ​នៅ​ចំណុច​ដីចម្ការ​របស់​ឈ្មោះ សឿន ស្ថិតក្នុង​ភូមិ​ទី​១ ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន ខេត្តកំពង់ចាម។

    ប៉ូលិស​និយាយថា បុរស​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​ឈ្មោះ នួន អាត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ទី​១ ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​ដែលមាន ប្រពន្ធ​ឈ្មោះ គុន ឈាង អាយុ​៣៤​ឆ្នាំ មានកូន​០២​នាក់ មូលហេតុ​មាន​ជម្ងឺ​ស​សៃ​ប្រសាទ​។​

    ក្រោយពី​ទទួលបាន​ព័ត៌មាន​កម្លាំង​ជំនាញ​ បាន​ចុះ​ធ្វើការ​ពិនិត្យ​សាកសព​ឃើញថា​ជនរងគ្រោះ​ពិតជា​ បាន​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​។​

    បច្ចុប្បន្ន​សព​ត្រូវបាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


 

adverise with khmeread

មតិយោបល់