adverise with khmeread Main neymar zuckerberg

ម្ចាស់ Facebook ហ៊ាន​ដល់​ថ្នាក់​បបួល Neymar លេង​ត្រិះ​បាល់​

    ​ពេលដែល​ម្ចាស់​បណ្តាញ​សង្គម Facebook លោក Mark Zuckerberg បាន​អញ្ជើញ Neymar ដើម្បី​ប្រកួត​ត្រិះ​បាល់ មនុស្ស​មួយចំនួន​នឹង​អាច​លាន់មាត់​ថា "Pfft, សូម​សំណាងល្អ Mark"​។​

​    ​ប៉ុន្តែ​ផ្ទុយស្រឡះ​មកវិញ អ្នកបង្កើត Facebook រូបនេះ ចង់​មានន័យថា​ជាការ​ប្រកួត​នៅក្នុង​ល្បែង​ទូរស័ព្ទ​ត្រិះ​បាល់​ថ្មី​ក្នុង​កម្មវិធី Messenger របស់គាត់​ទៅវិញ​នោះទេ​។​

​    ​ហ្គេម​ត្រិះ​បាល់​ត្រូវ​បានដាក់​បង្ហាញ​ជា​លើកដំបូង​កាលពី​ខែ​មុន ដើម្បី​អបអរ​ការចាប់ផ្តើម​ព្រឹត្តិការណ៍​ប្រជែង​ពាន​អឺរ៉ុប​។ ល្បែង​នេះ​តម្រូវឱ្យ​អ្នកប្រើប្រាស់​រក្សាបាន​នូវ​គ្រាប់​បាល់​មួយ​គ្រាប់​ឡើងទៅ​លើ​អាកាស​ដោយ​ការ​ចុច​ទៅលើ​អេក្រង់​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់