adverise with khmeread 13815149 261774667536987 1593492209 n

ឃាត់​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​៧​កញ្ចប់

    កំពង់ចាម ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេ​ត្ក​កំពង់ចាម​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​២១​កក្កដា​នេះ  បន្ទាប់ពី​បាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៥ ​និង​៥០​នាទី នៅ​ចំណុច​ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​។​

    ប៉ូលិស​និយាយថា កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ចាម​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​ស្រុក​បាធាយ​បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ១​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហៀ​ល សេងហុង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម​។​

    វត្ថុតាង​ដែល​សមត្ថកិច្ច​រឹបអូស​បាន​រួមមាន​ថ្នាំញៀន​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​០៧​កញ្ចប់​តូច​និង​ម៉ូតូ​០១​គ្រឿង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ការិយាល័យ​គ្រឿងញៀនដើ​ម្បី​កសាង​សំណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

មតិយោបល់