រូបថតមួយសន្លឹកនៃឈុតក្រៅទឹកដីថ្មីរបស់កាំភ្លើងធំ Arsenal ហាក់ដូចជាត្រូវបានលេចធ្លាយនៅលើប្រព័ន្ធអនឡាញ។
ឈុតក្នុងផ្ទះកាំភ្លើងធំបានដាក់បង្ហាញជាយូរណាស់មកហើយ ប៉ុន្តែអាវក្រៅដីរបស់ពួកគេ និងឈុតទីបីមិនទាន់បានបង្ហាញជាផ្លូវការនៅឡើយនោះទេ។
ប៉ុន្តែឈុតក្រៅទឹកដីមួយនេះអាចដ៏ស្អាតបំផុតមិនធ្លាប់ឃើញពីមុនមក។ នេះបើយោងតាមវេបសាយ FootyHeadlines.com ។
អាវថ្មីដែលលេចធ្លាយមួយនេះមានភាពស្រដៀងគ្នាទៅនឹងឯកសណ្ឋានពណ៌មាសមួយឈុត ដែល Arsenal ពាក់កាលពីឆ្នាំ ២០០២ ពេលដែលពួកគេបានឈ្នះពានលីកកំពូល Premier League នៅក្នុងទឹកដី Old Trafford ដោយសារគ្រាប់បាល់របស់ Sylvain Wiltord៕
