adverise with khmeread 13820835 261776214203499 369893652 n

ប្រើ​វិធី​ញុះញង់​បង្ក្រាបបាន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

    កំពង់ចាម ៖ ប៉ូលិស​បាន​ប្រើ​វិធី​ញុះញង់​បង្ក្រាបបាន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦ នៅវេលា​ម៉ោង​១៧ ​និង​៣០​នាទី​នៅ​ចំណុច​ភូមិ​អូរ​ប្រាំ​ទី​១ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​

    ប៉ូលិស​និយាយថា កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ព្រែកកក់ បាន​ប្រើ​វិធាន​ញុះញង់​ហើយ​បាន​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​០២​នាក់​គឺ​ទី១.​ឈ្មោះ សារ៉ុន ហ៊រ​សាន់ ភេទ​ប្រុស អាយុ២១​ឆ្នាំ​ ជនជាតិ​ចាម ​និង​ទី២.​ឈ្មោះ ស្រី សុធា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ ទាំងពីរ​នាក់​មាន​ទីលំនៅ​ភូមិ​អូរ​ប្រាំ​ទី​១ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​

    សំភារៈ​និង​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួមមាន ​ថ្នាំញៀន​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​០៤​កញ្ចប់ ​(​ធំ​០២​កញ្ចប់​តូច ​០២​កញ្ចប់) ​ក្នុងនោះ​ថ្នាំញៀន​ម្សៅ​ក្រាម​ពណ៌​ស​ឆែកឆេ​រកឃើញ​ក្នុងផ្ទះ​០៣​កញ្ចប់ ​(​ធំ​០២​កញ្ចប់​តូច​០១​កញ្ចប់​), ​ថ្នាំញៀន​ម្សៅ​ក្រាម​ពណ៌​ស​០១​កញ្ចប់​តូច​(​ថ្នាំ​ញុះញង់​),​ ប្រាក់​ញុះញង់​ចំនួន​១០ម៉ឺ​ន​រៀល​,​ ឧបករណ៍​សេព ​និង​សំភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​និង ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​ជំនាញ​កំពុង​ចងក្រង​សំណុំរឿង​តាម​និតិ​វិធី​៕

adverise with khmeread

មតិយោបល់