adverise with khmeread Manchester united hold talks for

ក្រុមបិសាចក្រហមបើកការចចារជាមួយក្រុម Lazio ជុំវិញខ្សែបម្រើ Felipe Anderson ក្នុងតម្លៃ ៣៥ លានផោន

ក្រុម Manchester United បាន​បើក​ការចចារ​អំពី​ការ​ចែចូវ​ទិញ​កីឡាករ​ចែក​បាល់ Felipe Anderson ជាមួយ​ក្រុម Lazio នៅក្នុង​យុទ្ធនាការ​ស្វែ​ករក​ខ្សែបម្រើ​ចែក​បាល់​ល្អៗ របស់​ក្រុម​បិសាច​។​

​កីឡាករ​វ័យ ២២ ឆ្នាំ សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ធ្លាប់ជា​គោលដៅ​របស់លោក Louis van Gaal កាលពី​រដូវ​កាល​មុន​ម្តង​ហើយ ហើយ​ភ្នាក់ងារ​របស់ Man Utd បាន​បន្ត​ក្នុងការ​តាមដាន​ដំណើរការ​របស់​ខ្សែបម្រើ​រូបនេះ ប៉ុន្តែ​ក្រុម Lazio បានដាក់​តម្លៃ​សម្រាប់​កីឡាករ​រូបនេះ​ដល់​ទៅ ៣៥ លាន​ផោន​ឯណោះ​។​

​កីឡាករ​រូបនេះ​រកបាន​ប្រាំ​គ្រាប់​ហើយ​ក្នុងនាម​ជា​ខ្សែបម្រើ​ក្នុង​រដូវ​កាល​នេះ ហើយ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ក្លឹប​ធំៗ​នៅ​អឺរ៉ុប ប៉ុន្តែ​មិនទាន់មាន​ការផ្ទេរ​ណាមួយ​បានធ្វើ​នៅឡើយ​ទេ​។​

​ក្រុម​បិសាច​ក្រហម Man Utd ក៏​នៅតែ​ចង់បាន​កីឡាករ​ខ្សែប្រយុទ្ធ​របស់ Southampton គឺ​កីឡាករ Sadio Mane ប៉ុន្តែ​បាន​បរាជ័យ​ក្នុងការ​តាម​ទិញ​រូបគេ​ក្នុង​ខែសីហា​កន្លងទៅ ហើយ​ណាមួយ​ក្រុម​របស់លោក Ronald Koeman ក៏​គ្មាន​ចេតនា​លក់​នរណាម្នាក់​ក្នុង​ខែមករា​នេះដែរ​៕

 

adverise with khmeread
ប្រភព៖ ​ដេលី​មែ​ល​

មតិយោបល់