adverise with khmeread 90b956cd 419e 49ab 9b5f 46e25d517f58

ម្ចាស់ផ្ទះ​ទៅ​ផ្សារ​លក់ដូរ​....​ចោរ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ដាក់លើ...

    ភ្នំពេញ ៖ បុរស​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់​ពាក់ព័ន្ធ​ករណី​គាស់​សោ​ទ្វារផ្ទះ​លួច​ទ្រព្យសម្បត្តិ​កាលពី​ថ្ងៃទី១៩​ កក្កដា ឆ្នាំ​២០១៦ ម៉ោង​២​រសៀល​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ត្រូវ​ប៉ូលិស​ចាប់ខ្លួនបាន​ម្នាក់​នា​ថ្ងៃទី២០ ​កក្កដា ​វេលា​ម៉ោង​៦​ល្ងាច។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ព្រ​ង សម្បត្តិ ភេទប្រុស អាយុ៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់​នៅផ្ទះ គ្មាន​លេខ ផ្លូវលំ ភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ។​

    ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ សឿន សាក់ ភេទប្រុស អាយុ៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រើស​អេ​ត ចាយ ស្នាក់នៅ​ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​បន្តថា កាលពី​ព្រឹក​ថ្ងៃទី១៩ ​កក្កដា​ ឆ្នាំ​២០១៦ ជនរងគ្រោះ​បាន​ចាក់សោ​ទ្វាររបង​ផ្ទះ និង​ទ្វារផ្ទះ កើតហេតុ រួច​ចេញទៅ​លក់ដូរ​នៅ​ផ្សារ។ រហូតដល់​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល ស្រាប់តែ​ជនសង្ស័យ និង​បក្ខពួក​០២​នាក់​ទៀត ឈ្មោះ ឆ្អឹង និង​ឈ្មោះ រស់ បានធ្វើ​សកម្មភាព​គាស់​សោ​ទ្វារផ្ទះ​ជនរងគ្រោះ ចូលទៅ​រើកកាយ​រក​លួច​ទ្រព្យសម្បត្តិ ពេលនោះ​ត្រូវ​ប្អូន​ជនរងគ្រោះ​ឃើញ។​

    បន្ទាប់មក​ពួក​ជនសង្ស័យ​និង​បក្ខពួក ក៏​នាំគ្នា​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​០១​គ្រឿង ម៉ាក​ហុងដា​ស៊ី​ធី​ភ្លើ​ស ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ (​ម៉ូតូ​ចាស់​) គេចខ្លួន​បាត់អស់​។​

    លុះដល់​ថ្ងៃទី២០​ កក្កដា ឆ្នាំ​២០១៦ ម៉ោង​៦​ល្ងាច​ជនរងគ្រោះ និង​ក្រុមគ្រួសារ​ឃើញ​ជនសង្ស័យ​នៅ​ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ក៏​ឃាត់ខ្លួន​ជនសង្ស័យ រួម​និង រ៉ឺម៉ក​ជិះ​ធ្វើ​សកម្មភាព​ខាងលើ យកមក​ប្រគល់ឱ្យសមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​ឯង ធ្វើការ​សាកសួរ និង​ចាត់ការ​តាមច្បាប់​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់