adverise with khmeread Untitled 1

Demba Ba ទទូចថា​ទោះ​បាក់ជើង​ក៏​មិន​ចូលនិវត្តន៍​ដែរ​

    ​អតីត​ខ្សែប្រយុទ្ធ​ក្រុម​តោ​ស​ខៀ Chelsea កីឡាករ Demba Ba មិន​មានបំណង​ចូលនិវត្តន៍​ពី​កីឡាបាល់ទាត់​នោះឡើយ ទោះបីជា​របួស​បាក់ជើង​ដ៏​អាក្រក់​ក៏ដោយ​។​

​    ​តារាបាល់ទាត់​វ័យ ៣១​ឆ្នាំ ដែល​ធ្លាប់​លេង​នៅ​ក្រុម West Ham និង Newcastle រូបនេះ បាន​បាក់ជើង​ខាងឆ្វេង​ជា​ពីរ​កំណាត់​ក្នុងអំឡុង​ការប្រកួត​សម្រាប់​ក្លឹប​ក្នុង​លី​ក​កំពូល​ប្រទេស​ចិន Chinese Super League គឺ​ក្រុម Shanghai Shenhua កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​។​

​    ​ដោយ​បញ្ជាក់​ទៅកាន់​អ្នកយកព័ត៌មាន​វិទ្យុ Radio Monte Carlo ពី​គ្រែ​សម្រាក​ព្យាបាល​របស់គាត់​ក្នុង​ទីក្រុង​សៀង​ហៃ Ba បាន​និយាយថា "​នេះ​ពិតជា​របួស​ដ៏​អាក្រក់​បំផុត ប៉ុន្តែ​ខ្ញុំ​ដឹងថា​ខ្ញុំ​អាច​ជម្នះ​វា​បាន​។ ខ្ញុំ​នឹងមិន​ប្រកាស​បញ្ចប់​អាជីព​របស់ខ្ញុំ​នោះឡើយ នេះ​ជាការ​ពិត​"៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់