adverise with khmeread 2d7155ed00000578 0 jurgen klopp gets his reign as liverpool manager underway agains a 56 1444994628941

ប្រិយមិត្ត​វ័យក្មេង​របស់​ហង្ស​ក្រហម​សួរ​សំណួរ​ដែល​លោក Klopp មិន​ធ្លាប់​ជួប​ពីមុន​

    ​សន្និសីទកាសែត​សម្រាប់​អ្នកចាត់ការ​ទូទៅ​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ជាទូទៅ​មាន​បរិយាកាស​គួរឱ្យ​ធុញទ្រាន់​បំផុត​។​

​    ​"​តើ​អ្នក​គិត​ដូចម្តេច​ដែរ​ទៅលើ​ការប្រកួត​នេះ​" "​តើ​មាន​កីឡាករ​របួស​ប៉ុន្មាន​នាក់​ដែល​អ្នកមាន​" រួមទាំង​សំណួរ​ដដែលៗ​ដទៃទៀត​នឹងត្រូវ​ចោទសួរ​ក្នុង​សន្និសីទកាសែត​ទាំងនេះ​។​

​    ​ដូច្នេះ​អ្នកចាត់ការ​ជាច្រើន​ច្បាស់​ជា​ចង់រក​ឱកាស​ឆ្លើយ​សំណួរ​ផ្សេង​ពី​នេះហើយ​ទាំងនោះ​ពិតជា​អ្វីដែល​បាន​កើតឡើង​ចំពោះ​គ្រូបង្វឹក​ក្រុម​ហង្ស​ក្រហម Liverpool លោក Jurgen Klopp ។​

​    ​ក្នុងអំឡុង​បទសម្ភាសន៍​មួយ​បាន​ផ្តល់ឱកាស​ឱ្យ​គាត់​ជួប​ជាមួយនឹង​ប្រិយមិត្ត​ផ្កាប់មុខ​របស់​ហង្ស​ក្រហម​វ័យក្មេង​ចំនួន​បួន​នាក់ ដែល​បានរៀបចំ​សំណួរ​ចោទសួរ​ទៅលើ​លោក​មួយចំនួន​ដែល​គាត់​នឹងមិន​ធ្លាប់​ទទួលបាន​ពី​អ្នកកាសែត​នោះឡើយ ក្នុងនោះ​មានដូចជា តើ​តេស្ត​ភាសា​ក្រៀម​ប្រចាំ​នៅ Liverpool យ៉ាងម៉េច​ដែរ និង តើ​លោក​ចង់ឱ្យ Liverpool ក្លាយជា​កំពូល​ក្លឹប​បែបណា​?៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់