adverise with khmeread  90454823 mediaitem90454591

ត្រី​បា​ឡែ​ន​យក្ស Humback បង្ហាញខ្លួនយ៉ាងអស្ចារ្យនៅ​អូស្ត្រាលី​

    ​នេះ​គឺជា​គ្រា​ដ៏​អស្ចារ្យ​មួយ​នៃ​ត្រី​បា​ឡែ​ន​យក្ស​ប្រភេទ Humback ហោះ​រំលង​ទឹកសមុទ្រ​យ៉ាងខ្ពស់ តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ទូក​ទេសចរណ៍​មួយ​។​

​    ​ត្រី​បា​ឡែ​ន ១២ ក្បាល​បានបង្ហាញ​ខ្លួន​នៅ​ឆ្នេរ​ភាគ​ខាងជើង​ក្រុង​ស៊ីដនី ខណៈដែល​វា​កំពុង​ហែល​នៅ​ឆ្នេរសមុទ្រ​ខាងកើត​អូស្ត្រាលី​លើ​ការធ្វើ​ចំណាក់ស្រុក​ពី​ភាគ​ខាងជើង​ប្រចាំឆ្នាំ​របស់​ពួកវា​។​

​    ​អ្នកទេសចរ​ឈ្មោះ John Goodridge បាន​ថតរូប​ដ៏​អស្ចារ្យ​ពី​ទូក​ផ្សេងទៀត​ពី​ចម្ងាយ​ប្រហែល ៥០០ ម៉ែត្រ​ពី​ទូក​របស់លោក​ធ្វើដំណើរ​។​

​    ​ត្រី​បា​ឡែ​ន​ប្រភេទ Humpback រាប់ពាន់​ក្បាល និង​ត្រី​បា​ឡែ​ន​ប្រភេទ​ផ្សេងទៀត​មកពី​ភាគខាងត្បូង​ទាំងនោះ​គឺ​កំពុង​សំដៅទៅ​ភាគ​ខាងជើង​ដើម្បី​ចំណាយពេល​រដូវរងារ​នៅ​កោះ Queensland៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់