Fire fishing taiwan6 600x399

នេះ​ជា​មូលហេតុ​អ្នកស្រុក​តៃវ៉ាន់​នេសាទ​ត្រី​តែ​ពេលយប់​!!

    ​រាប់រយឆ្នាំ​ទៅហើយ ដែល​អ្នកនេសាទ​ត្រី​នៅ​តៃវ៉ាន់​នេសាទ​ត្រី​ដោយមាន​ជំនួយ​ពី​ឈ្នាង​ដងត្រី​នៅ​គែមទូក​។​

​    ​អ្នកនេសាទ​ទាំងនោះ​បាន​ប្រើ​ពន្លឺភ្លើង​ទាក់ទាញ​ត្រី​ទាំងនោះ ដោយ​ធ្វើឱ្យ​ពួកវា​លោត​ហក់​មកលើ​ផ្ទៃ​ទឹក និង​ជាប់​ឈ្នាង​របស់​អ្នកនេសាទ​ត្រី​យ៉ាង​ងាយ​បំផុត​។​

​    ​ការនេសាទ​ត្រី​ប្រើ​ភ្លើង​គឺជា​ប្រពៃណី​មួយ​របស់​អ្នកស្រុក​តៃវ៉ាន់​។ ទូក​នេសាទ​ធ្វើដំណើរ​ចេញទៅ​សមុទ្រ​ក្នុងអំឡុង​ពេលយប់ ហើយ​បំភ្លឺ​ភ្លើង​ដុត​ដោយ​ស្ពាន់ធ័រ​ដោត​លើ​ដង​ឈើ​ឫស្សី​។​

​    ​ការបញ្ចេញ​ពន្លឺភ្លើង​ដ៏​ភ្លឺ​នេះ​ក្លាយជា​ទិដ្ឋភាព​មួយ ដែល​ធ្វើឱ្យ​ត្រី​សា​ឌី​ន​ហក់​ចេញពី​ទឹក​រាប់រយ​ក្បាល​ក្នុងពេល​តែមួយ និង​ត្រឡប់មកវិញ​ក្នុង​ឈ្នាង​របស់​អ្នកនេសាទ​ត្រី​។ ការនេសាទ​ត្រី​ដោយ​ប្រើ​ស្ពាន់ធ័រ​នេះ​គឺ​ត្រូវបាន​បង្កើតឡើង​អំឡុងពេល​ស្ថិតក្រោម​អាណានិគម​ជប៉ុន និង​ឥឡូវ​គេ​នៅតែ​អនុវត្ត​វិធី​នេះ​ដដែល ប៉ុន្ដែ​មានតែ​នៅ​កំពង់ផែ Jinshan ប៉ុណ្ណោះ​។​

​    ​យ៉ាងហោច​ក៏មាន​ទូក​ចេញទៅ​នេសាទ ៣០០ គ្រឿង​ដែរ​នៅពេល​យប់​។ ក្នុងពេល​នេសាទ​ពួកគេ​ប្រើពេល ៦ ម៉ោង​ក្រោម​មេឃ​ដ៏​ងងឹត​។ ពួកគេ​អាច​រក​ចំណូល​ចាប់ពី ៤.៥០០ ដុល្លារ​ក្នុង​មួយក្រុម​។​

​    ​គួរឱ្យ​ស្តាយ រដូវ​ត្រី​សា​ឌី​ន​មានតែ​បី​ខែ​ប៉ុណ្ណោះ ចាប់ពី​ខែឧសភា ដល់​ខែកក្កដា ហើយ​រដ្ឋាភិបាល​ក៏បាន​ប្រឹងប្រែង​រក្សា​ប្រពៃណី​នេះ​ឱ្យ​រស់​បន្ត និង​បាន​ផ្សព្វផ្សាយ​ដើម្បី​ទាក់ទាញ​ទេសចរ ប៉ុន្ដែ​មនុស្ស​វ័យ​ជំទង់​ហាក់បីដូចជា​មិនមាន​ចំណាប់អារម្មណ៍​សោះ​។ អ្នកនេសាទ​ប្រើ​ភ្លើង​បញ្ឆោត​បែបនេះ​ឥឡូវ​មាន​អាយុ​ខ្ទង់ ៦០ ឡើង​អស់ហើយៗ​មិនមាន​ទំពាំង​សម្រាប់​ស្នង​ប្រពៃណី​មួយ​នេះឡើយ​៕

 

ប្រភព៖ shanghaiist

អ្នកនឹងចូលចិត្ត

មតិយោបល់