adverise with khmeread 3ba68d22 457b 444a a2a0 704ca73ac4b3

ប៉ូលិសអន្តោប្រវេសន៍​ចុះ​ចាប់ខ្លួន​ជនជាតិ​យួន​៥១​នាក់ រកឃើញ​កាំភ្លើង​១​ដើម, ​ថ្នាំញៀន​៥១​កញ្ចប់​និង​ឃាត់​មុខសញ្ញា​៤​នាក់​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​នាយកដ្ឋាន​ស៊ើ​ប​អង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦​នេះ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ការ​ស្នាក់នៅ ហើយ​ឈានទៅដល់​ការឃាត់ខ្លួន ជនជាតិ​យួន​៥១​នាក់ ស្រី​១៦​នាក់​ដែល​កំពុង​រស់នៅ និង​ធ្វើការ​ខុសច្បាប់ ស្ថិតនៅ​បន្ទប់​ជួល​២​ទីតាំង​តាមផ្លូវ​បេតុង ក្រុម​៥ ស្ថិតនៅ​ភូមិ​កណ្ដាល​១ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​។​

    ទន្ទឹម​នោះ​ប៉ូលិស​បាន​ឃាត់​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​៤​នាក់​ថែមទៀត​រួមជាមួយ​កាំភ្លើង​មួយ​ដើម ថ្នាំញៀន​មួយចំនួនធំ និង សម្ភារៈ​ពាក់ព័ន្ធ​បទល្មើស​ជាច្រើន​ទៀត  ហើយ​មុខសញ្ញា​៤​នាក់​ប្រគល់ឱ្យ​ខណ្ឌ​ជា​អ្នកចាត់ការ​។ ចំណែក​យួន​៥១​នាក់​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។​

    ប៉ូលិស​បានឱ្យដឹងថា ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ លោក សៀង សុខ ព្រះរាជ​អា​ជ្ងា​រង សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ចំណុច​ផ្ទះជួល​ចំនួន​២​កន្លែង។​

    ប៉ូលិស​បន្តថា ខណៈពេល​កំពុង​ត្រួត​ពិ​និ​ត្ត​សមត្ថកិច្ច​រុក​ឃើញ​ថ្នាំញៀន​៥១​កញ្ចប់​ថង់​តូច ដែល​ជនសង្ស័យ​ទម្លាក់ចោល​,​ អាវុធ​K54 មួយ​ដើម, ​គ្រាប់​ចំនួន​20​គ្រាប់​។ ឆែកឆេរ​ចំនួន ២​បន្ទប់​នៅ​បន្ទប់​លេខ​៧​លទ្ធផល​មាន​,​ កញ្ឆា​ក្រៀម​មួយថង់​តូច​,​ ស្លាក​លេខ ខ​- ម មួយ លេខ ខម 1-7166, ជញ្ជីង​ថឹ​ង​គ្រឿងញៀន​មួយ​, ដាវ​សាំ​ម៉ា​រ៉ៃ​ចំនួន​៤​និង កន្ត្រៃ​១។​

    ចំណែក​បន្ទប់​ទី​២ លេខ​៩​លទ្ធផល​មាន​ដាវ​ចំនួន ៥,​កាំបិត​តាំង​តោ​ចំនួន​២, ស្លាក​លេខ​រថយន្ត​មួយ​លេខ​ភ្នំពេញ 2H-4260,​ ស្លាក​លេខ​ម៉ូតូ​១​លេខ  តាកែវ - 8468, ស្នាប់ដៃ​១, ​ទុយោ​ជ័រ​2​ថង់​តូច​, ថង់​ច្រក​គ្រឿងញៀន​មួយចំនួន​,​ដែកកេះ​មួយចំនួន ជញ្ជីងប៉ុង​១, ​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១ ,​លេប​ថប​១,​ម៉ូតូ​2​គ្រឿង​(១-​ម៉ាក​ឌូ​ក ស្លាក​លេខ​1FV-6903​ និង​២-​ម៉ាក​FL​ស្លាក​លេខ​ភ្នំពេញ 1BA-4440),​ រថយន្ត​១ គ្រឿង​ម៉ា​កស៊ីលីកា​ ពណ៌​ខ្មៅ​មាន​ស្ទុប​ក្រហម ស្លាក​លេខ​ភ្នំពេញ 2AF-1754 ជា​របស់​សង្ស័យ​ប្រើប្រាស់​រាល់ថ្ងៃ​ឈ្មោះ កែវ វិ​ទ្ធី ហៅ ធី កែវ តាម​ការចង្អុលបង្ហាញ​របស់លោក​អធិការរង​ខណ្ឌ​ច្បារអំពៅ​ហើយ​ឈានដល់​ឃាត់ខ្លួន​៤​នាក់។​

    សម្រាប់​ជនជាតិ​យួន​ទាំងនេះ ត្រូវបាន​បញ្ជូនទៅ​សួរនាំ នៅ​នាយកដ្ឋាន ដើម្បី​ចាត់ការ​តាម​នីតិវិធី។​

    ចំណែក ជនសង្ស័យ​ចំនួន​៤​នាក់​នាក់​វត្ថុតាង និង​ម​ធ្យា​បាយ លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលា​រាជធានី​ភ្នំពេញ ប្រគល់ឱ្យ​លោក​អធិការ​ខណ្ឌ​ច្បា​អំពៅ​ចាត់ការ​តាម​និតិ​វិធី​ផ្លូវច្បាប់​៕

adverise with khmeread

មតិយោបល់