adverise with khmeread Fc97f662 e4d1 4ca5 9a29 871531fefd4e

ចាប់​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​,​ម្នាក់​ធ្លាប់​ជាប់គុក​២​ដង​

    កណ្តាល  ៖ ប៉ូលិស​ស្រុក​អង្គស្នួល​បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ប្រភេទ​ម៉ា​ទឹកកក​បាន​២​នាក់ នា​ថ្ងៃទី២០ ​ខែ​កក្ត​ដា​ ឆ្នាំ២០១៦ វេលា​ម៉ោង​៥ ​និង​៣០​នាទី ល្ងាច​ចំណុច​ក្នុងផ្ទះ​ជន​ល្មើ​ភូមិ​ត្រ​ពាំ​ឈើ​នាង​ ឃុំ​ពើក​ ស្រុក អង្គស្នួល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ០២​នាក់​ ដែល​ត្រូវ​ឃាត់ខ្លួនទី​១-​ឈ្មោះ កាយ កុម្ភៈ ​ភេទ​ប្រុស អាយុ២៧​ឆ្នាំ ជនជាតិ​ខែ្មរ​មុខរបរ​កសិក នៅ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល ​ខេត្តកណ្ដាល ឈ្មោះ​នេះ ធ្លាប់​ជាប់ពន្ធនាគា​០២​លើក​ក្នុង​១​លើកៗ​ពី​៨​ខែ​ទៅ​១​ឆ្នាំ​ពីបទ​ចោរកម្ម​ និង​ហិង្សា​ដោយ​ចេតនា ​និងទី​២-ឈ្មោះ ​តន តាន់ ​ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ​ ជនជាតិខ្មែ​ មុខរបរ​កសិករ​នៅ​ភូមិ​ត្រពាំង​ឈើ​នាង ​ឃុំ​ពើក​ ស្រុក​អង្គស្នួល​ខេត្តកណ្ដាល​។​

    វត្ថុតាង​ចាប់យក ថ្នាំ​ម្សៅ​ពណ៌​សរ​ថ្លា​សង្ស័យថា​សារធាតុ​ញៀន​៤​កញ្ចប់​(​កញ្ចប់​ធំ​០១), (​កញ្ចប់​មធ្យម​០១), (​កញ្ចប់​តូច​០២),​ ដែកកេះ ០៥, ​កូន​កន្ត្រៃ​០២, ​កូន​កាបូបដៃ​០១, ​ថង់​វេច​ខ្ចប់ និង​ឧបករណ៍ប្រើប្រាស់​មួយចំនួន។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​ខាងលើ​កម្លាំង​ប៉ុស្តិ៍​រដ្ន​បាល​ពើក​សហការ​ជាមួយ​ផ្នែក​ជំនាញ​ចុះ​បានទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា​មានមុខ​សញ្ញា​កំពុងតែ​ជួញដូរ​ថ្នាំញៀន​នៅ​ចំណុច​ខាងលើ ទើប​កម្លាំង​ប៉ូលិស​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​មុខសញ្ញា​ទាំងពីរ​នាក់​រកឃើញ​ម្សៅ​ពណ៌​ស​ថ្លា​សង្ស័យថា​សារធាតុ​ញៀន​លាក់ទុក​ក្នង​កូន​កាបូបដៃ​ពណ៌​ក្រឡា​ការ៉ូ​ចំនួន​០៤​កញ្ចប់ ​(​ធំ​០១​កញ្ចប់​) (​មធ្យម​០១​កញ្ចប់​)​ និង​០២​កញ្ចប់​តូច។​

    បច្ចុប្បន្ន​ជនល្មើស​ទាំង​០២​នាក់​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី​បន្ត​នីតិវិធី​ច្បាប់៕

 

adverise with khmeread

មតិយោបល់