adverise with khmeread 1cd50afd 9c20 4727 8e5d fa64e9591b5a

រថយន្ត ​និង​ម៉ូតូ​ពន្លះ​គ្នា​បុក​គ្នា​នៅលើ​ផ្លូវជាតិ​លេខ​៤ រងរបួស​ធ្ងន់​២​នាក់​

    កំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរ​ណ៍មួយ​កើតឡើង​រវាង​រថយន្ត​កូរ៉េ​ទ្រុង​ធុន​ធំ​ដឹកទំនិញ​ពេញ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ២០១៦ ដែល​កំពុង​ជិះ​ឌុប​គ្នា​ដោយ​បុរស​២​នាក់ ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​ជនរងគ្រោះ​ទាំង​២​នាក់ រងរបួស​យ៉ាងធ្ងន់ធ្ងរ ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក​សំរោង​ទង។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៦​ល្ងាច​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅ​ចំនុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង ភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូងគេ​បានឃើញ ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ 1FH-8406 បើកបរ​ដោយ​បុរស​ម្នាក់ ជិះ​ឌុប​គ្នា​២​នាក់ ដែលជា​បុរស​ដូចគ្នា ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ខាងលើ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។

    ចំណែក​រថយន្ត​ម៉ាក កូ​រេ ពណ៌​ខៀវ មាន​ទ្រុង​នៅ​ខាងក្រោយ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-0516  បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា​ជាមួយនឹង​ម៉ូតូ​របស់​ជនរងគ្រោះ​ពី​លិច​មក​កើត។

    លុះ​បាន​មកដល់​ចំណុចកើតហេតុ​ខាងលើ មិនដឹង​យ៉ាងម៉េច ស្រាប់តែ​រថយន្ត​ និង​ម៉ូតូ​បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​ជនរងគ្រោះ​ទាំង​២​នាក់ ផ្លោង​បោក​ទៅលើ​កញ្ចក់​រថយន្ត រួច​ធ្លាក់​មកលើ​ផ្លូវ​វិញ​រងរបួស​យ៉ាងធ្ងន់ធ្ងរ។

    ក្នុងនោះ​មាន​ម្នាក់ រង​បួស​ធ្ងន់​បែក​ប្រអប់ជើង​ខាងស្តាំ និង​ដាច់​មេជើង​ចំនួន ០១​ចេញពី​គ្នា ថែមទាំង​មាន​ឈាម​ហូរ​តាម​ច្រមុះ​ដក​ចង្ការ​មាន់​ទៀតផង។ ចំណែក​ម្នាក់ទៀត​រងរ​បួស​ធ្ងន់ អ្នក​ទាំង​២​នាក់ ត្រូវបាន​គេ​បញ្ជូន​តាម​រថយន្ត​សា​ម៊ុ​យ ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ស្រុក​សំរោង​ទង។

    ចំណែក​រថយន្ត​និង​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ ហើយ​ក្រោយពី​ហេតុ​ការ​ណ៍​នេះ​បានកើត​ឡើង​អ្នកបើកបរ​រថយន្ត​បង្ក បាន​បើកទ្វា​រថយន្ត រត់គេចខ្លួន​បាត់។

    ក្រោយពី​ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង សមត្ថកិច្ច​នគរបាល​ចរាចរ​ណ៍​ស្រុក​សំរោង​ទង បាន​ចុះមក​ធ្វើការ​វាស់វែង ដល់​កន្លែងកើតហេតុ​និង​បាន​នាំយក​រថយន្ត​និង​ម៉ូតូ​ខាងលើ យកទៅ​រក្សាទុក​នៅ អធិការដ្ឋាន​ស្រុក​សំរោង​ទង ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ពេល​ក្រោយ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់