adverise with khmeread Index

ចុងឆ្នាំ២០១៥អាវុធហត្ថឃាត់ជនសង្ស័យ៧នាក់ដកហូតថ្នាំញៀន​១៨កញ្ចប់

    ភ្នំពេញ ៖ ជនសង្ស័យ​៧​នាក់​ពាក់ព័ន្ធ​បទល្មើស​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​ចំនួន ៤ លើក​ឃាត់ខ្លួន​៧ នាក់​និង​ដកហូត​ថ្នាំញៀន​១៨​កញ្ចប់ ។​
    មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា នា​ដំណាច់ឆ្នាំ​២០១៥​នេះ​កងរាជអាវុធហត្ថ​តាម​ខណ្ឌ​បង្ក្រាប​បទល្មើស​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤​លើក បង្ក្រាបបាន​មនុស្ស​៧​នាក់ និង ដកហូត​ថ្នាំញៀន​បាន​១៨​កញ្ចប់​ព្រមទាំង​វត្ថុតាង​មួយចំនួនទៀត ។​
     ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២៦​ធ្នូ​ឆ្នាំ​២០១៥​អាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ដកហូត​ថ្នាំញៀន​៦​កញ្ចប់​និង​សម្ភារ​:​ប្រើប្រាស់​១​ចំនួន​,​ ល្ងាច​ថ្ងៃ​ដដែល​អាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត់​ជនសង្ស័យ​២​នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​១​កញ្ចប់​, ​ថ្ងៃទី​២៩​ធ្នូ​ឆ្នាំ​២០១៥​អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​ដកហូត​ថ្នាំញៀន​១​កញ្ចប់​និង​ចុងក្រោយ​នៅ​ថ្ងៃទី​៣០​ធ្នូ​ឆ្នាំ​២០១៥​អាវុធហត្ថ​ខណ្ឌដង្កោ​ឃាត់​ជនសង្ស័យ​ម្នាក់​ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក​១០​កញ្ចប់​,​លុយ​ខ្មែរ​១៧​ម៊ឺ​ន​រៀល​និង​លុយ​អាមេរិក​៨៥​ដុល្លារ​។​
    មន្ត្រី​ដដែល​បន្តថា ពីមុន​ពួក​ប្រព្រឹត្តល្មើស​ជួញដូរ​ថ្នាំញៀន​បាន​យក​ថ្នាំ​មក​លក់​ច្រើន​រាប់​សឹ​ប រាប់រយ​កញ្ចប់ ហើយ​នៅពេល​សមត្ថកិច្ច​ចាប់បាន​បញ្ជូនទៅ​តុលាការ​ភាគច្រើន​ជាប់គុក ។ តែ​ឥឡូវនេះ​ពួកវា​បាន​ប្តូរ​រូបភាព​លក់​ម្តង​មួយកញ្ចប់​ឬ​ពីរ​កញ្ចប់​នៅពេល​ចាប់បាន​បញ្ជូនទៅ​តុលាការ​ជាប់ចោទ​ត្រឹម​រក្សា​គ្រឿងញៀន ឬ​ព្យួរទោស​រួចផុត​ពី​ការដាក់​ឃុំឃាំង​ហើយ​មុខ​ដដែលៗ​មក​លក់​ថ្នាំញៀន​បន្តទៀត​។​គេ​សង្កេតឃើញថា ពួក​ប្រើប្រាស់​គ្រឿងញៀន​ងាយ​នឹង​ប្រព្រឹត្ត​បទល្មើស​លួច ឆក់ ប្លន់ ធ្វើ​មនុស្សឃាត និង ហ៊ាន​ធ្វើអត្តឃាត​ខ្លួនឯង​ទៀតផង ៕​

adverise with khmeread

មតិយោបល់